• 2023-06-12 00:37:08
  • គន្លឹះ

ជួបបញ្ហាបាត់​ទឹកស្អំរថយន្ត​ ៣​ចំណុចនេះ អាចសាកល្បង​ប្តូរគម្របធុងទឹកជាមុនសិន បើមិនចង់ចូលជាង

  • 2023-06-12 00:37:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគច្រើន​នៃរថយន្ត​បច្ចុប្បន្ន​នេះ គឺសុទ្ធតែបានជួបប្រទះ​នឹង​បញ្ហាបាត់ទឹកស្អំ និងពេលខ្លះបាន​បាត់រហូតដល់រីងស្ងួតអស់ ធ្វើឱ្យម៉ាស៊ីនឡើងកម្តៅគុបប៉េរលត់តាមផ្លូវផងដែរ។ វាមានមូលហេតុច្រើនណាស់នៃការបាត់ទឹកស្អំពីធុងទឹកនេះ ហើយដើម្បី​រកកំហូច គឺមានតែចូល​យានដ្ឋាន​ជួសជុល​តែប៉ុណ្ណោះ។

យ៉ាងណាមិញ បញ្ហាបាត់​ទឹកស្អំខ្លះ គឺ​​បណ្តាលមកពី​ការខូចគម្របធុងទឹក (Radiator Cap) ពោលគឺ​គ្រាន់តែ​ប្តូរគម្រប​នេះចេញសិន​ជាការស្រេច ដោយមិន​ចាំបាច់​ចូលការ៉ាស់ឡើយ ហើយចាំតាមដាន​​បន្តទៀត ថាតើវានៅបាត់ទឹកទៀត​ឬអត់។ ការខូច​គម្របធុងទឹក​នេះ នឹង​បង្ហាញ​ចេញ​សញ្ញា​ធំៗ៣​ដូច​ខាងក្រោម៖

១. ហៀរទឹកស្អំ​ចេញពី​ធុងទឹក​តាម​គម្រប។ ចំណុចនេះ គឺយើង​អាចមើលឃើញផ្ទាល់ភ្នែកខ្លួនឯង ក្នុង​ពេលបញ្ឆេះ​ម៉ាស៊ីន ដោយ​បញ្ជាក់ថា វាខូចគម្រប​ហើយ ដែល​មិនអាច​ទប់ជាប់​ការហៀរចេញទឹកនេះបាន។

២. ទឹកស្អំ​ខ្ពុលចេញ​ពីធុងទឹក​សាគួរ។ នៅពេល​ដែលគម្របធុងទឹក​ខូច នឹង​ធ្វើឱ្យប៉ះពាល់ដល់សម្ពាធ​លំហូរ​ទឹកស្អំ ពោលគឺ​នឹង​ធ្វើឱ្យទឹកបុក​ខ្លាំងជាងមុនចូលក្នុង​ធុងទឹក​សាគួរ ជាហេតុ​ធ្វើឱ្យទឹក​ត្រូវហៀរចេញតាម​គម្រប​ធុងទឹក​សាគួរ។ យ៉ាងណាមិញ លោក​អ្នកក៏ត្រូវប្រាកដដែរថា បាន​ចាក់ទឹកចូលក្នុងធុងទឹកសាគួរ ត្រឹមគំនូស Full ប៉ុណ្ណោះ មិនមែនចាក់ពេញនោះទេ។

៣. ម៉ាស៊ីន​ឡើង​កម្តៅ។ ត្រង់​ចំណុច​នេះ នៅពេល​ដែលគម្របធុងទឹកខូច នោះគឺវាមិនអាចគ្របជិតល្អឡើយ ដែលបណ្តាលឱ្យមានខ្យល់ចូលដល់ទុយោ​ ពេល​កំពុងបញ្ឆេះរថយន្ត។ ពេលនោះ ម៉ាស៊ីន​នឹង​ឡើងកម្តៅ ព្រោះ​តែវាមិនអាចដំណើរការលំហូរ​ទឹកបានគ្រប់គ្រាន់ដើម្បី​ទៅ​ស្អំ​ម៉ាស៊ីនឱ្យ​នៅត្រជាក់បានឡើយ៕

អត្ថបទ៖ សំភី

មតិយោបល់