
- 2018-01-20 19:05:47
- ព័ត៌មាន
រកឃើញមេរោគលើហ្គេមក្មេងលេង Google មិននៅស្ងៀមដាក់ធម៌ក្តៅភ្លាមៗ
- 2018-01-20 19:05:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញមេរោគលើហ្គេមក្មេងលេង Google មិននៅស្ងៀមដាក់ធម៌ក្តៅភ្លាមៗ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Check Point បានរកឃើញមេរោគ Malware លើហ្គេមក្មេងៗលេងជាច្រើនដែលទាញយកពី Google Play។
តាម Checkpoint បង្ហាញថា Malware បង្កប់ផ្ទាំងពាណិជ្ជកម្មមិនសមរម្យលាក់បាំងក្នុងហ្គេម ខ្លះជាមេរោគបន្លំជាកម្មវិធីកំចាត់មេរោគក្លែងក្លាយ ដោយឲ្យអ្នកបញ្ចូលលេខទូរសព្ទ។
យោងតាម Reuter ផ្ទាំងពាណិជ្ជកម្មក្នុងកម្មវិធីបានបង្កេីតចំណងជើងផ្សេងៗ ដើម្បីទាក់ទាញក្មេងឲ្យចុច ដូចជាពាក្យ "Drawing Lessons Lego Ninjago" ។
អ្នកនាំពាក្យពី Google បញ្ជាក់ថា៖ "យើងបានលុបកម្មវិធីជាច្រើនពី Google Play, បិទចោលគណនី Developer មួយចំនួន និងបានបន្តជូនដំណឹងអ្នកប្រេីប្រាស់ បើមានការសង្ស័យ។ យើងអរគុណដល់ ក្រុមការងាររបស់ Check Point ដែលបានជួយឲ្យអ្នកប្រើប្រាស់មានសុវត្ថិភាព"៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ