
- 2018-01-25 00:07:18
- គន្លឹះ
មិនបាច់ដោះថ្មមកសាកក្រៅ ប្រើតែខ្សែ USB ក៏អាចសាកថ្មកាមេរ៉ាបានដែរ
- 2018-01-25 00:07:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនបាច់ដោះថ្មមកសាកក្រៅ ប្រើតែខ្សែ USB ក៏អាចសាកថ្មកាមេរ៉ាបានដែរ
ចន្លោះមិនឃើញ
ពិតណាស់ អ្នកអាចប្រើខ្សែ USB ដើម្បីសាកថ្មកាមេរ៉ាបាន មិនបាច់ដោះថ្មមកសាកខាងក្រៅទេ។ អនុវត្តតាមការណែនាំខាងក្រោម៖
១. រុញគម្រប និងបើកឡើងលើ (សូមមើលរូប)។
២. ដាក់ថ្មចូល ដោយរុញឲ្យចូលគន្លាក់។ ប្រសិនបើដាក់ថ្មមិនត្រូវមុខ មិនអាចដាក់ចូលគន្លាក់ត្រូវនោះទេ។
៣. ទាញបិទគម្របវិញ។
៤. ពេលកាមេរ៉ាបិទ បើកគម្រប Terminal (រូបលេខ ១) ហើយភ្ជាប់ដុយចូលកាមេរ៉ា។
៥. ភ្ជាប់ដុយម្ខាងទៀតទៅនឹង Compact Power Adapter ឬ រន្ធ USB របស់កុំព្យូទ័រ។
៥.១. ដោតភ្ជាប់ Compact Power Adapter។
៥.២. ដោតភ្ជាប់ Compact Power adapter ទៅនឹងប្រអប់ភ្លើង។
៥.៣. ភ្ជាប់ Power Cord ទៅកាន់ Compact Power Adapter បន្ទាប់មកចុងម្ខាងទៀតទៅប្រអប់ភ្លើង។
៥.៤. ភ្ជាប់ទៅកាន់កុំព្យូទ័រ បន្ទាប់មកការសាកថ្មនឹងចាប់ផ្តើម។
ចំណាំ៖ អ្នកមិនគួរសាកថ្មពេញទុកចោលច្រើនជាង ២៤ម៉ោងនោះទេ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ