• 2018-01-25 21:41:21
  • គន្លឹះ

មុខងារ DPOF លើ​កាមេរ៉ា​ជួយ​អ្វី​បាន​ខ្លះ ពេល​ផ្ដិត​រូបភាព​?

  • 2018-01-25 21:41:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

DPOF (Digital Print Order Format) ជា​មុខងារ​មាន​ស្រាប់​លើ​កាមេរ៉ា​មួយ​ចំនួន ដើម្បី​ផ្ដិត​រូបភាព​មាន​ចំនួន​ច្រើន​។ 

អ្នក​អាច​ប្រើ​មុខងារ​នេះ​លើ​កាមេរ៉ា​ ដើម្បី​ជ្រើសរើស​រូបភាពអ្នក​ចង់​ផ្ដិត និង​ចំនួន​រូបភាព​នីមួយៗ។ 

ពេល​អ្នក​ភ្ជាប់​កាត​ទៅ​នឹង​ម៉ាស៊ីន Printer ឬ​យក​ទៅ​ហាង​ផ្ដិត​រូប​ដែល​អាច​ប្រើ​មុខងារ​នេះ ព័ត៌មាន​នឹង​ត្រូវ​បាន​ត្រួត​ពិនិត្យ ហើយ​រូបភាព​អ្នក​ចង់​បាន​នឹង​ផ្ដិត​ដោយ​ស្វ័យប្រវត្តិ​។ 

ហេតុ​អ្វី​អ្នក​គួរ​ប្រើ DPOF?

  • មាន​ភាព​ងាយស្រួល​ផ្ដិត​រូបភាព បើ​អ្នក​មិន​មាន PC ឬ Macintosh
  • ចំណេញ​ពេលវេលា​
  • ល្បឿន​ផ្ដិត​រូបភាព​លឿន ជាមួយ Printer អាច​សម្គាល់ DPOF បាន

របៀប​ប្រើប្រាស់​

ជា​ធម្មតា លើ​កាមេរ៉ា​មាន​ Menu អាច​ឲ្យ​អ្នក​កំណត់​រូបភាព​ភ្ជាប់​នឹង​ព័ត៌មាន DPOF។ ព័ត៌មាន​ភ្ជាប់​នឹង File រូបភាព​លើ​កាមេរ៉ា​មាន​មុខងារ DPOF មានដូចជា៖

  • Print Control Information DPOF អាច​កំណត់​ចំនួន​ផ្ដិត​រូប ទំហំ កាលបរិច្ឆេទ ចំណងជើង បញ្ចូល​អក្សរ និង​ការ​តម្រឹម​។ 
  • Equipment ឬ User Information  ព័ត៌មាន​ទាក់ទង​នឹង Equipment មាន​ដូចជា​កាមេរ៉ា​ និង​កាលបរិច្ឆេទ ហើយ​ព័ត៌មាន​អ្នក​ប្រើប្រាស់ មាន​ដូចជា ឈ្មោះ អាសយដ្ឋាន លេខទូរសព្ទ ត្រូវ​បាន​រក្សាទុក​។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ System Insight ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់