
- 2021-03-14 19:14:36
- ព័ត៌មាន
ឡាន SUV ៧កៅអី ទាំង៣ម៉ូដែល លក់ដាច់បំផុតនៅវៀតណាម
- 2021-03-14 19:14:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡាន SUV ៧កៅអី ទាំង៣ម៉ូដែល លក់ដាច់បំផុតនៅវៀតណាម
ចន្លោះមិនឃើញ
ថ្វីបើចំនួនលក់រថយន្តបានធ្លាក់ចុះ ប៉ុន្តែរថយន្ត SUV ៧កៅអីទាំង ៣ ម៉ូដែលនេះ នៅតែលក់ដាច់ខ្លាំង នៅក្នុងប្រទេសវៀតណាម កាលពីខែកុម្ភៈ។
១) Hyundai Santa Fe៖ លក់បាន ៤១២គ្រឿង ក្នុងខែកុម្ភៈ
Hyundai Santa Fe បានដណ្តើមតំណែងរបស់ខ្លួន នៅក្នុងការប្រជែងរវាងរថយន្ត SUV ៧កៅអី បន្ទាប់ពីលក់ដាច់បាន ៤១២គ្រឿង នៅក្នុងខែកុម្ភៈ។ ទោះជាយ៉ាងណាក៏ដោយ តួលេខនេះបានធ្លាក់ចុះពី ៦៩៦គ្រឿង កាលពីខែមករា។
រថយន្ត Hyundai Santa Fe ត្រូវបានដាក់លក់នៅក្នុងប្រទេសវៀតណាម ក្នុងតម្លៃចន្លោះពីខ្ទង់ ៤៣ ០០០ដុល្លារ ដល់ ៥៤ ០០០ដុល្លារ។
២) Kia Sorento៖ លក់បាន ៣០៦គ្រឿង ក្នុងខែកុម្ភៈ
រថយន្ត Kia Sorento ត្រូវបាន Hyundai Santa Fe ទុញទម្លាក់មកលេខ២ បន្ទាប់ពីចំនួនលក់បានត្រឹម ៣០៦គ្រឿង ពោលគឺធ្លាក់ចុះ ៦៧,៦% ពី ៩៤៦គ្រឿង។
នៅក្នុងប្រទេសវៀតណាម រថយន្ត SUV នេះទទួលការចាប់អារម្មណ៍ខ្លាំង ជាមួយនឹងរូបរាង និង Option របស់វា។ បច្ចុប្បន្នវាត្រូវបានដាក់លក់ក្នុងតម្លៃចន្លោះពី ខ្ទង់ ៤៧ ០០០ដុល្លារ ដល់ ៥៨ ៧០០ដុល្លារ។
៣) Toyota Fortuner៖ លក់បាន ២៦៨គ្រឿង ក្នុងខែកុម្ភៈ
មិនខុសពីខែមុនៗ រថយន្ត Toyota Fortuner នៅតែតាមពីក្រោយរថយន្ត Hyundai Santa Fe និង Kia Sorento ដដែល ជាមួយនឹងការលក់បានត្រឹម ២៦៨គ្រឿងប៉ុណ្ណោះ។
រថយន្ត Toyota Fortuner ត្រូវបានដាក់លក់ក្នុងតម្លៃចន្លោះពី ៤៣ ៣០០ដុល្លារ ដល់ ៦២ ៤០០ដុល្លារ៕
ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទានរថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕