
- 2021-03-16 21:43:55
- ព័ត៌មាន
Apple និង Samsung ប្រើ 5G ស្ងាត់ៗ ពេលនេះ Huawei ចាប់ផ្ដើមទារលុយហើយ
- 2021-03-16 21:43:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple និង Samsung ប្រើ 5G ស្ងាត់ៗ ពេលនេះ Huawei ចាប់ផ្ដើមទារលុយហើយ
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតស្មាតហ្វូន Huawei និងជាអ្នកផ្គត់ផ្គង់គ្រឿងបរិក្ខារ 5G ដាក់គម្រោងការថ្មីដោយចាប់ផ្តើមគិតថ្លៃ ពីក្រុមហ៊ុន Apple និង Samsung នូវតម្លៃដ៏សមរម្យ សម្រាប់ការចូលប្រើប្រាស់ប្រព័ន្ធទិន្នន័យ (Database) នៃប៉ាតង់ 5G របស់ខ្លួន នេះបើយោងទៅតាមសារព័ត៌មាន Bloomberg។
ប្រធានផ្នែកច្បាប់លោក Song Liuping បានសន្យាថាក្រុមហ៊ុននឹងគិតអត្រាតម្លៃទាបជាងគូប្រជែង Qualcomm, Nokia និង Ericsson ដោយយកតម្លៃត្រឹមតែ 2,50 ដុល្លារប៉ុណ្ណោះចំពោះស្មាតហ្វូនមួយគ្រឿង។
Huawei អាចនឹងទទួលបានទឹកប្រាក់ប្រមាណជា ១,២ ទៅ ១,៣ ពាន់លានដុល្លារពីប៉ាតង់និងអាជ្ញាប័ណ្ណដែលចេញពីឆ្នាំ ២០១៩ ដល់ឆ្នាំ២០២១ ក្នុងនាមជាអ្នកផ្តល់ឧបករណ៍បណ្តាញឈានមុខគេ 5G ។
ចំពោះបញ្ហាទាំងនេះ ត្បិតថាមានការស្នើទឹកប្រាក់តិចតួចពី Huawei តែគេរំពឹងទុកថាទំនាស់នេះអាចនឹងមិនបន្តជម្លោះវែងឆ្ងាយនោះទេ។ Apple និង Samsung អាចនឹងចុះកិច្ចព្រមព្រៀងស្ងាត់ក្នុងករណីនេះជាមួយនឹង Huawei។
ក្រុមហ៊ុនចិនធំជាងគេដដែលនេះ ក៏បានអះអាងបន្ថែមថា ទោះបីអាមេរិចការដាក់ទណ្ឌកម្មពាណិជ្ជកម្មមិនឱ្យខ្លួនធ្វើអាជីវកម្មជាមួយក៏ពិតមែន ប៉ុន្ដែការប្រមូលកម្រៃពីប៉ាតង់របស់ 5G មិនមែនជាងរឿងត្រូវបញ្ឈប់នោះទេ៕