• 2022-01-11 00:18:18
  • ព័ត៌មាន

កុំព្យូទ័រ Koompi ខ្មែរយើង បង្ហើបដំណឹងត្រៀមប្រកាសចេញស៊េរីថ្មីឆ្នាំ ២០២២

  • 2022-01-11 00:18:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមការងារ Koompi បានបង្ហើបឲ្យដឹងនូវ ដំណឹងត្រៀមប្រកាសចេញកុំព្យូទ័រស៊េរីថ្មីឆ្នាំ ២០២២ អាចនឹងបង្ហាញវត្តមានឆាប់ៗខាងមុខនេះ។

ចំពោះឈ្មោះម៉ូឌែល មិនត្រូវបានបង្ហើបឲ្យដឹងនៅឡើយទេ វាអាចនឹងមានឈ្មោះផ្សេងៗគ្នាអាចជា កុំព្យូទ័រ Koompi E13 Pro ឬ កុំព្យូទ័រ Koompi P14 Pro ជាដើម។

គិតមកទល់ពេលនេះ កុំព្យូទ័រ Koompi ដំណើការដោយ OS ប្រភេទ Open Source ផលិតចេញពីទឹកដៃ​អ្នកសរសេរកម្មវិធីខ្មែរយើង កំពុងចរាចរលើទីផ្សារបានចំនួន ២ ម៉ូឌែលរួចមកហើយមានដូចជា KOOMPI E11 និង KOOMPI E13 ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រើប្រាស់ដែលចង់សាកល្បងផលិតផលថ្មីសន្លាងមួយនេះ។

ដូចនេះសូមរង់ចាំមើល៎ តើម៉ូឌែលអ្វីទៅ និងមានតម្លៃប៉ុន្មានដែរ ?

ស្ដង់ពិពរណ៍កុំព្យូទ័រ Koompi ក្នុងកម្មវិធី Air&Tech Show 2021
ស្ដង់ពិពរណ៍កុំព្យូទ័រ Koompi ក្នុងកម្មវិធី Air&Tech Show 2021

អត្ថបទ៖ រក្សា

មតិយោបល់