• 2023-02-08 20:37:53
  • ផលិតផលថ្មី

Toyota ប្រកាស​ចេញ​ Grand Highlander​ 2024 ជាលើកដំបូង​ មាន​ជម្រើសម៉ាស៊ីន៣

  • 2023-02-08 20:37:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota ទើបតែ​បាន​បញ្ចេញ​រថយន្ត Grand Highlander 2024 ដែល​ជា​ខ្សែស្រលាយ​ SUV ថ្មី​មួយទៀត ដែលមាន​កៅអី៣ជួរ។ វាជា SUV កៅអី៣ជួរថ្មីសម្រាប់​ឆ្នាំ២០២៣នេះ បន្ទាប់ពី Jeep Grand Cherokee L, Hyundai Palisade និង Kia Telluride ជាដើម។

បើប្រៀបធៀបនឹង​ម៉ូឌែល Highlander ធម្មតា គឺ Grand Highlander នេះ ធំជាង និងទូលាយជាង ដោយ​ផ្តល់​នូវកម្រិត​ដឹកបន្ថែមបានដល់ជាង ៣៧០លីត្រ ប៉ុន្តែនៅតូចជាង Toyota Sequoia។

ជាមួយគ្នានេះ វាចេញមក​ដើម្បីប្រកួត​ជាមួយ​បណ្តា SUV ល្បីៗ​នៅសហរដ្ឋអាមេរិក ដូចជា Ford Explorer និង Chevrolet Traverse ខណៈ​ការលក់​រថយន្ត​ប្រភេទនេះ បាន​កើនឡើង ៤% គិតពីឆ្នាំ​២០១៨ ដល់ ២០២២។

យ៉ាងណាក៏ដោយ ការបញ្ចេញ​ Grand Highlander របស់ Toyota នេះ នឹង​មិនជួយជំរុញ​ការលក់​ឱ្យបាន​ខ្លាំងក្លាអ្វីនោះទេ តែវា​ជាជម្រើសថ្មីបន្ថែមទៀត​សម្រាប់អតិថិជនខ្លួន ខណៈ Highlander ធម្មតា កាលពីឆ្នាំមុន គឺស្ថិតក្នុងចំណោម​រថយន្ត​ដែល​លក់ដាច់បំផុតរបស់​ក្រុមហ៊ុន​ជប៉ុននេះរួចមកហើយ ប្រមាណជាង ២២ម៉ឺនគ្រឿង។

សូមជម្រាប​ថា Toyota Grand Highlander មានជម្រើសប្រើ​ម៉ាស៊ីន ៣ផ្សេងគ្នា រួមមាន៖ ម៉ាស៊ីនទាក់បូ ចំណុះ ២,៤លីត្រ, ម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ និង​ម៉ាស៊ីន Hybrid MAX V6 ដែលអាច​ផលិតបានកម្លាំង ៣៦២សេះ និងកម្លាំងរមួល ៥៤២ញ៊ូតុនម៉ែត្រ។ ចំណែក​អេក្រង់ថាច់ស្គ្រីន មានទំហំ ១២,៣អ៊ីញ អាចភ្ជាប់ Android Auto និង Apple CarPlay៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សំភី

មតិយោបល់