• 2023-02-16 20:08:47
  • ព័ត៌មាន

១០ម៉ូឌែល​ ជ្រើសរើស​ថាជាឡានល្អបំផុត ក្នុងនោះឡាន Toyota មានច្រើនជាងគេ

  • 2023-02-16 20:08:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ Toyota នៅតែរក្សាកេរិ៍្ត​ឈ្មោះរបស់ខ្លួន​បាន​យ៉ាងរឹងមាំ និង​ឆ្លើយតប​តាមតម្រូវការរបស់​អតិថិជនយ៉ាងល្អប្រសើរក្រៃលែង នូវការបញ្ចេញ​រថយន្ត Hybrid ជាច្រើនម៉ូឌែល ជាហេតុ​ធ្វើឱ្យរថយន្ត​របស់​ក្រុមហ៊ុន​ជប៉ុននេះ ជាប់​ក្នុងបញ្ជី Top10 របស់ Consumer Reports 2023 ដែល​មានរហូតដល់ ៤ម៉ូឌែល ឯណោះ។

រថយន្តទាំង១០ម៉ូឌែលនោះ រួមមានដូចជា៖

១. Toyota Corolla Hybrid

២. Toyota Corolla Cross

៣. Subaru Forester

៤. Toyota Camry Hybrid

៥. Ford Maverick Hybrid

៦. Nissan Leaf

៧. Hyundai Santa Fe Hybrid

៨. Kia Telluride

៩. Lexus NX350h

១០. Tesla Model 3។

សូមរំលឹក​ថា កាលពីឆ្នាំមុន រថយន្ត ១ ក្នុងចំណោម​រថយន្ត​ Toyota ៤គ្រឿង ដែល​លក់​ដាច់នៅ​អាមេរិក គឺជាប្រភេទ​ Hybrid។ នៅ​អាមេរិក រថយន្ត Hybrid និង​រថយន្តអគ្គិសនី គឺមានចំណែក ១០% នៃ​ចំនួន​រថយន្ត​ទាំងអស់​ដែល​លក់​បាន​កាលពីឆ្នាំមុន៕

អត្ថបទ៖ សំភី

មតិយោបល់