
- 2017-10-01 20:33:27
- ព័ត៌មាន
រៀនត្រឹមឆ្នាំទី ៣ អាចបង្កើតម៉ាស៊ីនស្កេនកាតទូទាត់ប្រាក់នៅលើរថយន្តក្រុងបាន
- 2017-10-01 20:33:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀនត្រឹមឆ្នាំទី ៣ អាចបង្កើតម៉ាស៊ីនស្កេនកាតទូទាត់ប្រាក់នៅលើរថយន្តក្រុងបាន
ចន្លោះមិនឃើញ
និស្សិតពីរនាក់ដែលកំពុងសិក្សាឆ្នាំទី ៣ ផ្នែកអគ្គិសនីនិងអេឡិចត្រូនិកនៅសាកលវិទ្យាល័យន័រតុន បានបង្កើតម៉ាស៊ីនស្គេនកាត សម្រាប់ប្រើជាមួយរថយន្តក្រុងសាធារណៈ។
ចាន់ថន ដែលបានយកស្នាដៃទៅបង្ហាញនៅក្នុងពិព័រណ៌ស្នាដៃនិស្សិតន័រតុនកាលពីសប្តាហ៍មុនបានឲ្យដឹងថា គេនិងមិត្តភ័ក្រម្នាក់ទៀត លេចចេញគំនិតបង្កើតម៉ាស៊ីនស្គេនកាត សម្រាប់ប្រើប្រាស់សេវារថយន្តក្រុងសាធារណៈ។
ដោយចំណាយពេលជាង ១ ខែ ម៉ាស៊ីនស្គេនកាតផ្តល់ភាពងាយស្រួលនៅពេលពលរដ្ឋត្រូវការជិះរថយន្តក្រុង មិនចាំបាច់ចំណាយពេលទៅទិញសំបុត្រឬហូតលុយដែលនាំឲ្យខាតពេលវេលា និងមានភាពស្មុគស្មាញ។
យុវជនរូបនេះថា នៅប្រទេសអភិវឌ្ឍន៍គេបានដាក់ឲ្យប្រើប្រាស់រួចមកហើយ ប៉ុន្តែលោកចង់បង្កើតដោយខ្លួនឯងនិងចង់ឲ្យមានការប្រើប្រាស់នៅលើរថយន្តក្រុងក្នុងប្រទេសកម្ពុជា។
ម៉ាស៊ីនឆូតកាតនេះ គឺអ្នកដំណើរគ្រាន់តែយកកាតដែលបានបញ្ចូលទឹកប្រាក់រួចទៅឆូតលើម៉ាស៊ីនដែលដាក់លើរថយន្តក្រុង វានឹងទូទាត់ប្រាក់ជាការស្រេចមានភាពងាយស្រួលនិងមានសុវត្ថិភាព។
ចុចអានបន្ត៖
-ឌុយបៃ សាកល្បងសម្រេច តាក់ស៊ីហោះស្វ័យប្រវត្តិ
-រកឃើញមូលហេតុ នាំឲ្យ iPhone X ចេញលក់យឺតពេល
-ប្រើ iPhone ចង់ថតវីដេអូបានស្អាត កុំរំលងតិចនិកទាំងនេះ