_medium.jpg)
- 2018-01-09 19:51:12
- ព័ត៌មាន
កុំលជាមួយម៉ូតូ UJET តម្លៃអាចទិញបានរថយន្ត Prius មួយគ្រឿង
- 2018-01-09 19:51:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំលជាមួយម៉ូតូ UJET តម្លៃអាចទិញបានរថយន្ត Prius មួយគ្រឿង
ចន្លោះមិនឃើញ
ទន្ទឹមនឹងការធ្វើដំណើរលើដងវិថីកាន់តែមានភាពមមាញឹក ក្រុមហ៊ុន Ujet បានប្រកាសចេញនូវប្រភេទម៉ូតូ Scooter អគ្គិសនី ក្នុងពិព័រណ៍ CES 2018 ដែលមានតម្លៃចន្លោះ ៨,៩០០ ទៅ ៩,៩០០ ដុល្លារ ផ្អែកតាមប្រភេទអាគុយ។
វាអាចសាកបញ្ចូលភ្លើងមួយពេញម្តងអាចជិះបាន ៧០ គ.ម និង ១៥០ គ.ម ខណៈអាគុយស្ថិតនៅផ្នែកខាងក្រោមកែប អាចដោះដូរបាន កាច់ចេញជាទម្រង់វ៉ាលីស៍អូសទៅសាកបញ្ចូលនៅទីណាក៏បាន។
តួខ្លួននៃម៉ូតូទាំងមូលអាចបត់បានងាយស្រួលក្នុងការដឹកជញ្ជូនទៅផ្លូវឆ្ងាយ ហើយភ្ជាប់បញ្ជាជាមួយកម្មវិធីនៃប្រព័ន្ធស្មាតហ្វូន iOS ឬ Android មិនថាតែការ Unlock ដោះដំណើរការម៉ាស៊ីន, ទទួលពីដំណឹងទីតាំងដែលត្រូវចត បន្ថែមនឹងមុខងារជាច្រើនទៀត។
ទៀតសោតកម្មវិធីនោះក៏ផ្តល់ឲ្យអ្នកនឹងនូវទិន្នន័យដំណើរការរបស់ម៉ូតូរួមមានកម្រិតថាមពលអាគុយ, ចម្ងាយធ្វើដំណើរ បន្ថែមនឹងព័ត៌មានទប់ស្កាត់ការសាយភាយឧស្ម័នឌីអុកស៊ីត ក៏ដូចជាសេវាកម្មថែទាំដែលនៅជិតអ្នកបំផុត។
ទស្សនាវីដេអូខាងក្រោម:
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: