_medium.jpg)
- 2018-01-16 18:20:40
- ព័ត៌មាន
មើលទូរទស្សន៍នៅទីងងឹត អាចប៉ះពាល់ភ្នែក ពិតជាចឹងមែនអត់?
- 2018-01-16 18:20:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលទូរទស្សន៍នៅទីងងឹត អាចប៉ះពាល់ភ្នែក ពិតជាចឹងមែនអត់?
ចន្លោះមិនឃើញ
មានការនិយាយតគ្នាពីមាត់មួយទៅមាត់មួយ ការមើលទូរទស្សន៍នៅទីងងឹតអាចបង្កបញ្ហាដល់ភ្នែកធ្ងន់ធ្ងរ។ យោងអ្នកជំនាញនៅវិទ្យាស្ថាន Rensselaer Polytechnic បានបដិសេធជុំវិញមតិមួយនេះ។
ដោយវាគ្រាន់តែធ្វើឲ្យអ្នកស្រវាំងភ្នែកធម្មតានិងឈឺក្បាលបន្តិចបន្តួចប៉ុណ្ណោះ។
ការសិក្សាបានប្រមូលក្រុមអ្នកស្ម័គ្រចិត្តឲ្យទស្សនាខ្សែភាពយន្តលើទូរទស្សន៍អេក្រង់លាត ដោយពាក់កណ្ដាលអង្គុយមើលនៅទីតាំងងងឹត ហើយចំណាយពេលមួយម៉ោងទៀតអង្គុយមើលនៅទីតាំងភ្លឺ ស្របពេលមួយក្រុមទៀតធ្វើរបៀបនេះតែបញ្ច្រាសពីគ្នា (មើលភ្លឺមុនងងឹតក្រោយ)។
ក្រោយពេលបញ្ចប់ អ្នកស្ម័គ្រចិត្តទាំងអស់ត្រូវបានហៅចូលឲ្យឆ្លើយតបនូវអ្វីដែលបានឃើញ តាមរយៈការចុចប៊ូតុង ក្នុងគោលដៅឲ្យអ្នកស្រាវជ្រាវគ្រប់គ្រងនិងកត់សម្គាល់ ពីដំណើរការខួរក្បាលចាប់តាំងពីមុននិងក្រោយមើលទូរទស្សន៍រួច។ មួយទៀតក៏សួរនាំពួកគេពីកម្រិតនៃពន្លឺជះពីទូរទស្សន៍ថាប៉ះពាល់ខ្លួនគេប៉ុណ្ណា។
ការពិតណាស់ ការមើលទូរទស្សន៍នៅទីតាំងមានពន្លឺគ្រប់គ្រាន់កាត់បន្ថយបញ្ហាស្រវាំងភ្នែក តិចជាងការមើលនៅទីងងឹត បញ្ចៀសពីបញ្ហាអស់កម្លាំង, នឿយហត់, ឆាប់ងងុយគេង ប៉ុន្តែពុំឃើញកើតឡើងជំងឺឬបញ្ហាធំដុំណាមួយដូចការលើកឡើងរបស់មនុស្សរាល់គ្នានាពេលកន្លងមកនោះទេ។
អ្នករាល់គ្នាក៏ត្រូវស្វែងយល់ឲ្យស៊ីជម្រៅពីបញ្ហាស្រវាំងភ្នែក ដែលអាចបង្ហាញអាការៈដូចជាហូរទឹកភ្នែក, ភ្នែកឡើងកម្ដៅ, វិលមុខ, មើលទៅអ្វីមួយមានសភាពព្រិល និងកម្រិតប្រែប្រួលរបស់ពន្លឺផ្លាស់ប្ដូរខុសប្រក្រតីជាដើម។ ប៉ុន្តែវាគ្រាន់ជាបញ្ហាដែលកើតឡើងក្នុងរយៈពេលតូចមួយប៉ុណ្ណោះ នៅពេលដែលអ្នកសម្រាកសភាពភ្នែកនឹងប្រែមកធម្មតាវិញ។
បន្ថែមពីនេះប្រភពដដែលក៏បង្ហាញស្រដៀងគ្នាការអង្គុយមើលទូរទស្សន៍ជិតពេក និងអានសៀវភៅនៅទីតាំងខ្សោយពន្លឺសុទ្ធតែពុំបានបង្កបញ្ហាដល់ភ្នែកធ្ងន់ធ្ងរអ្វីទាំងអស់ ផ្ទុយទៅវិញត្រឹមធ្វើឲ្យអ្នកអានមានអារម្មណ៍ឈឺក្បាល ទើបមានការណែនាំក្នុងករណីមិនចាំបាច់អ្នកក៏គួរតែទស្សនានៅទីតាំងមានពន្លឺគ្រប់គ្រាន់ឬក្បែរមាត់បង្អួចល្អជាជាង។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: