
- 2018-02-18 00:45:00
- ព័ត៌មាន
មិនឃើញបែកធ្លាយអីផង ស្ងាត់ៗគេដាក់លក់ Mate SE តម្លៃក្រោម ៣០០ ដុល្លារ
- 2018-02-18 00:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនឃើញបែកធ្លាយអីផង ស្ងាត់ៗគេដាក់លក់ Mate SE តម្លៃក្រោម ៣០០ ដុល្លារ
ចន្លោះមិនឃើញ
កាលពី ២៤ ម៉ោងមុននៅលើគណនី Twitter លោក Evan Blass បានបង្ហោះរូបភាព ២ សន្លឹក ដាក់ឈ្មោះថាជា Huawei Mate SE រូបរាងវាស្រដៀង Honor 8 Pro និង 7X។ មិនបានប៉ុន្មានផងផុសនោះក៏ត្រូវបានលុបចេញវិញ ដែលធ្វើឲ្យរាល់គ្នាឆ្ងល់តើវាជា សិស្សប្អូនត្រកូល 8 Pro ដែរ ឬក៏ជាសិស្សប្អូន Mate 10 បានជាតម្លៃធូរថ្លៃម្ល៉េះ?
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមហ៊ុនផលិតស្មាតហ្វូនប្រទេសចិន Huawei មិនទាន់ប្រកាសចេញលក់ Mate SE នៅឡើយទេ។ យ៉ាងណាក្ដី នៅលើគណនីលោក Roland Quandt បានបង្ហោះលើគេហទំព័រលក់ដូរឥវ៉ាន់អនឡាញ Amazon ឃើញមានដាក់លក់ Mate SE (Factory Unlocked Phone) ដែលមានលេខម៉ាស៊ីន BND-L34 ជាមួយតម្លៃ ២៤៩ ដុល្លារ(នៅសហរដ្ឋអាមេរិក)។
ចំពោះលក្ខណៈសម្បត្តិ Mate SE ត្រូវបានគេដឹងថា បំពាក់មកជាមួយអេក្រង់ទំហំ ៥.៩៣ អ៊ីញកម្រិតបង្ហាញរូបភាព ១០៨០ ភិចសែល បំពាក់បន្ទះឈីប Kirin 659 មានកាមេរ៉ាពីរគ្រាប់ខាងក្រោយទំហំ ១៦ មេហ្គានិង ២ មេហ្គាភិចសែល។ Mate Seដែលបែកធ្លាយនេះឃើញមាន ២ ពណ៌គឺ ពណ៌ប្រផេះ និងពណ៌ មាស។ ចំពោះថ្ងៃចេញលក់ផ្លូវការក្រុមការងារនឹងចុះផ្សាយនៅពេលក្រោយ៕
Like Page Sabay News Technology... ដើម្បីទទួលបានចំណេះដឹងជាច្រើនពីបច្ចេកវិទ្យា