/Inter11/5fe3fb78775ad_1608776520_medium.jpg)
- 2020-12-23 19:35:37
- ព័ត៌មាន
ខ្មែរម្នាក់បង្ហាញទិដ្ឋភាពហាងលក់ឡាននៅអាមេរិកមួយៗធំមិនចាញ់តារាងបាល់ទាត់ (មានវីដេអូ)
- 2020-12-23 19:35:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្មែរម្នាក់បង្ហាញទិដ្ឋភាពហាងលក់ឡាននៅអាមេរិកមួយៗធំមិនចាញ់តារាងបាល់ទាត់ (មានវីដេអូ)
ចន្លោះមិនឃើញ
យើងបានដឹងហើយថាទីផ្សាររថយន្តកម្ពុជានាពេលបច្ចុប្បន្នភាគច្រើនគឺបាននាំចូលពីសហរដ្ឋអាមេរិកពិសេសប្រភេទរថយន្តមួយទឹក។ តែបើមើលទៅការប្រើប្រាស់រថយន្តរបស់ប្រជាជនអាមេរិកវិញ តែងតែធ្វើការការប្តូរស៊េរីនៅពេលរថយន្តទាំងនោះប្រើប្រាស់យូរឆ្នាំ ឬច្រើនគីឡូជាដើម ហើយគ្រប់គ្នាប្រហែលជាប្លែកភ្នែកនៅពេលដែលបានឃើញហាងរថយន្តលក់នៅអាមេរិក។
តាមរយៈវីដេអូរបស់បុរសម្នាក់ដែលមានគណនី YouTube ឈ្មោះ Danny Yem ដែលមានដើមកំណើតជាជនជាតិខ្មែរ បានថតបង្ហាញពីហាងលក់រថយន្តថ្មីនៅក្នុងរដ្ឋមួយ នៅអាមេរិកដែលហាងមួយៗមានទំហំធំ និងតាំងរថយន្តជាច្រើនដែលសុទ្ធសឹងជាម៉ាករថយន្តល្បីៗនៅលើពិភពលោក។
តាមរយៈវីដេអូជាង ៣០នាទីមានបង្ហាញពីហាងជាច្រើនដែលមានលក់រថយន្តម៉ាកល្បីៗដូចជា Jeep, Ford, Chevrolet, Honda, Hyundai, BMW, Audi,Toyota,RAM,GMC និងមានម៉ាករថយន្តជាច្រើនទៀត ក្នុងនោះការតាំងបង្ហាញលក់ក៏មានដាក់តម្លៃពីឡាននីមួយៗផងដែរ។
ចង់ដឹងច្បាស់ថាប្លែកភ្នែកប៉ុណ្ណាទស្សនាវីដេអូខាងក្រោម៖