
- 2021-02-14 19:40:59
- ព័ត៌មាន
គូប្រជែង Tesla ចេញឡានអត់ប្រើសាំង សាកកន្លះម៉ោងជិះបាន ១៦០គ.ម តម្លៃជាង ៣ម៉ឺនដុល្លារ
- 2021-02-14 19:40:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គូប្រជែង Tesla ចេញឡានអត់ប្រើសាំង សាកកន្លះម៉ោងជិះបាន ១៦០គ.ម តម្លៃជាង ៣ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន General Motor ទើបតែបានប្រកាសចេញរថយន្តអគ្គិសនីចំនួន ២ ម៉ូដែល គឺ Chevrolet Bolt និង Bolt EUV ស៊េរីឆ្នាំ២០២២ ជាផ្លូវការ។
រថយន្តទាំងពីរម៉ូដែលខាងលើនេះទទួលបានការឌីហ្សាញថ្មីទាំងស្រុង ប៉ុន្តែថ្វីបើមានរូបរាងស្រដៀងគ្នាមែន ពួកវាមិនបានប្រើប្រាស់បន្ទះតួខ្លួនដូចគ្នានោះទេ ហើយអ្វីដែលខុសគ្នាខ្លាំងនោះគឺ ចង្កៀងក្រោយរបស់ពួកវា។ គួរឲ្យដឹងផងដែរថា ចាប់តាំងពីបង្ហាញខ្លួនក្នុងឆ្នាំ២០១៧ មក រថយន្ត Bolt បានទទួលជោគជ័យខ្លាំង ដោយក្រុមហ៊ុនលក់វាដាច់សរុបចំនួនជាង ១០០ ០០០គ្រឿងហើយនៅទូទាំងពិភពលោក។
Bolt EUV មានប្រវែងវែងជាងម៉ូដែល Bolt ១៦០មីល្លីម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយវែងជាង ៧៤មីល្លីម៉ែត្រ ដែលបង្កើតបានកន្លែងដាក់ជើងសម្រាប់អ្នកដំណើរខាងក្រោយ ៩៩៣មីល្លីម៉ែត្រ ពោលគឺធំទូលាយជាងម៉ូដែល Bolt។ កាប៊ីនខាងក្នុងរបស់រថយន្តទាំងពីរម៉ូដែលនេះ មានបំពាក់កុងទ័រឌីជីថលទំហំ ៨អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១០,២អ៊ីញ ដែលអាចភ្ជាប់មុខងារ Apple CarPlay, Alexa និង Spotify ផងដែរ។
មិនតែប៉ុណ្ណោះ Bolt EUV នឹងក្លាយជារថយន្តម៉ាក Chevrolet និងរថយន្តអគ្គិសនីដំបូងបង្អស់ ដែលមានប្រព័ន្ធបើកបរស្វ័យប្រវត្តិពាក់កណ្តាល Super Cruise Semi-Autonomous Driving System ដែលអនុញ្ញាតឲ្យអ្នកបើកបរមិនបាច់កាន់ដៃចង្កូតបានជាង ២០០ ០០០ម៉ាយ៍ (៣២១ ៨០០គីឡូម៉ែត្រ) នៅលើផ្លូវក្នុងសហរដ្ឋអាមេរិក និងកាណាដា។
ក្រៅពីនោះ ទាំងម៉ូដែល Bolt និង Bolt EUV បានបំពាក់មុខងារជំនួយការបើកបរជាច្រើនទៀត រួមទាំង Automatic Emergency Braking, Forward Collision Alert, Front Pedestrian Braking និង Lane Keep Assist with Lane Departure Warning ទៀតផង។
ពួកវាមានបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៦៥គីឡូវ៉ាត់ម៉ោង ដែលផ្តល់ថាមពលឲ្យទៅម៉ូទ័រអគ្គិសនីមួយ បង្កើតកម្លាំងបានសរុប ២០១សេះ ដំណើរការដោយប៉ុងមុខ ហើយមានចម្ងាយបើកបរ ២៥៩ម៉ាយ៍ (៤១៦គីឡូម៉ែត្រ) សម្រាប់ម៉ូដែល Bolt និង ២៥០ម៉ាយ៍ (៤០២គីឡូម៉ែត្រ) សម្រាប់ម៉ូដែល Bolt EUV នៅពេលសាកភ្លើងពេញម្តង។
ជាមួយគ្នានេះ ពួកវាមានសមត្ថភាពអាចសាកភ្លើងល្បឿនលឿន ១១គីឡូវ៉ាត់ ដែលអនុញ្ញាតឲ្យសាកភ្លើងឡើងដល់ ១០០ម៉ាយ៍ (១៦១គីឡូម៉ែត្រ) ក្នុងពេលត្រឹម ៣០នាទី សម្រាប់ម៉ូដែល Bolt និង ៩៥ម៉ាយ៍ (១៥៣គីឡូម៉ែត្រ) សម្រាប់ម៉ូដែល Bolt EUV។
រថយន្ត Chevrolet Bolt និង Bolt EUV ស៊េរីឆ្នាំ២០២២ នឹងមានតម្លៃចាប់ពី ៣១ ៩៩៥ដុល្លារ និង ៣៣ ៩៩៥ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕