
- 2021-03-15 18:52:29
- ព័ត៌មាន
វៀតណាម បង្ហាញការឌីហ្សាញ SUV ៧កៅអី ធំបំផុតរបស់ខ្លួន រាងអេមខ្លាំង
- 2021-03-15 18:52:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាម បង្ហាញការឌីហ្សាញ SUV ៧កៅអី ធំបំផុតរបស់ខ្លួន រាងអេមខ្លាំង
ចន្លោះមិនឃើញ
នៅលើគេហទំព័រការិយាល័យកម្មសិទ្ធិបញ្ញារបស់ប្រទេសវៀតណាម បានបង្ហាញឲ្យឃើញនូវការចុះឈ្មោះដាច់ដោយឡែកមួយ របស់ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast សម្រាប់ការឌីហ្សាញ SUV ៧កៅអីថ្មីរបស់វា។
បើយោងតាមប៉ាតង់នោះបង្ហាញឲ្យឃើញថា ការឌីហ្សាញរបស់វាស្រដៀងទៅនឹងម៉ូដែល VinFast VF33 ជា SUV ដែលក្រុមហ៊ុននេះបានប្រកាសកាលពីពេលថ្មីៗនេះដែរ។
គួរឲ្យដឹងថា ការឌីហ្សាញនោះត្រូវបានដាក់ស្នើចុះឈ្មោះនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ហើយវាក៏ទទួលបានកម្មសិទ្ធិបញ្ញានៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងនោះដែរ ឈ្មោះម្ចាស់នៃការឌីហ្សាញនេះ គឺ លោក Guglielmo Giovanni Cartia ប្រធានផ្នែកឌីហ្សាញរបស់ក្រុមហ៊ុនអ៊ីតាលី Pininfarina ដោយលោកគឺជាអ្នកកាន់កាប់ការឌីហ្សាញសម្រាប់ក្រុមហ៊ុន VinFast។
គួររំលឹកឲ្យដឹងដែរថា កាលពីខែមករាកន្លងទៅនេះ ក្រុមហ៊ុន VinFast បានប្រកាសចេញ SUV ថ្មីចំនួន ៣ ម៉ូដែល គឺ VF31, VF32 និង VF33។ ក្នុងនោះ VF33 គឺជារថយន្តដែលមានទំហំធំជាងគេ ហើយក៏ឆ្លាតជាងគេដែរ ហើយថែមទាំងមានជាប្រភេទប្រើអគ្គិសនីសុទ្ធទៀតផង៕