• 2021-03-24 23:33:24
  • ព័ត៌មាន

ឡានអគ្គិសនីវៀតណាម សាក១៥នាទីជិះបាន១៧០គ.ម នឹងមានលក់នៅអាមេរិក ជាលើកដំបូង

  • 2021-03-24 23:33:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast កំពុងតែត្រៀមខ្លួនដើម្បីនាំយករថយន្តអគ្គិសនី ម៉ូដែល VF e34 ទៅលក់លើទីផ្សារអាមេរិក ជាលើកដំបូងបង្អស់។

រថយន្ត VinFast VF e34 ដែលនឹងក្លាយជាគូប្រជែងរបស់ Tesla Model Y នេះ មានកម្លាំងត្រឹមតែ ១៤៧សេះប៉ុណ្ណោះ ហើយប្រើប្រាស់ប៉ុងមួយវិលកង់មុខ និងមានអាគុយទំហំ ៤២គីឡូវ៉ាត់ម៉ោង ដែលអាចឲ្យវារត់បានចម្ងាយសរុប ៣០០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនវៀតណាមខាងលើបានអះអាងថា បើសាកល្បឿនលឿន VF e34 អាចទទួលបានចម្ងាយដល់ ១៧០គីឡូម៉ែត្រ ដោយប្រើពេលត្រឹម ១៥នាទីប៉ុណ្ណោះ។ លើសពីនេះទៅទៀត VinFast បន្ថែមថា រថយន្តរបស់ខ្លួនត្រូវបានផលិតឡើងយ៉ាងល្អ ហើយហ៊ានផ្តល់ការធានាដល់ ១០ឆ្នាំឯណោះ។

គួរឲ្យដឹងថា រថយន្ត VinFast VF e34 ជាប្រភេទ SUV អគ្គិសនីខ្នាតតូច ហើយនឹងផ្តល់ជម្រើសពណ៌ ដូចជា ប្រផេះ, ក្រហម, ខ្មៅ, ខៀវ, ទឹកប្រាក់, ត្នោង និង ស ផងដែរ។ ចំពោះតម្លៃរបស់វាវិញគឺ ៥៩០លានដុង ឬប្រហែលខ្ទង់ ២៦ ០០០ដុល្លារ។ វានឹងចេញលក់នៅប្រទេសវៀតណាម ក្នុងខែវិច្ឆិកា មុនពេលចេញលក់នៅអាមេរិក៕

អត្ថបទ៖ សេង ឡុង

មតិយោបល់