/Inter24/6115f1dd568da_1628828100_medium.jpg)
- 2021-08-12 21:22:59
- ព័ត៌មាន
ឱកាសល្អ! ៣ជំនាញផ្នែកបច្ចេកវិទ្យា ផ្ដល់អាហារូបករណ៍១០០% សម្រាប់ ៧៥កន្លែង
- 2021-08-12 21:22:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱកាសល្អ! ៣ជំនាញផ្នែកបច្ចេកវិទ្យា ផ្ដល់អាហារូបករណ៍១០០% សម្រាប់ ៧៥កន្លែង
ចន្លោះមិនឃើញ
ក្រសួងអបរំយុវជន និងកីឡា បានឲ្យដឹងនៅថ្ងៃនេះ ស្ដីពីការផ្ដល់អាហារូបករណ៍១០០% ចំនួន៧៥ កន្លែង ក្នុងនោះ ២០កន្លែង ត្រូវបានផ្តល់ជូនពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា និង ៥៥កន្លែងផ្សេងទៀត ត្រូវបានផ្ដល់ដោយ វិទ្យាស្ថាន ថាក់ គ្លូប៊ល (Tux Global Institute -TGI)។
ការផ្ដល់អាហារូបករណ៍នេះ នឹងត្រូវទៅសិក្សានៅវិទ្យាស្ថាន ថាក់ គ្លូប៊ល (Tux Global Institute -TGI) ឯកទេសអប់រំលើបច្ចេកវិទ្យា និងវិស្វកម្ម ទទួលមូលនិធិពីប្រទេសជប៉ុន ជំនាញចំនួន៣ ដូចជា៖
ចុះឈ្មោះតាមតំណ៖ https://bit.ly/tgischolarshipapplication
ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៥:០០ ល្ងាច
សម្រាប់ព័ត៌មានលម្អិត៖ kossoma.nuon@gmail.com ទូរសព្ទ៖ 078880099
សូមបញ្ជាក់ផងដែរថា វិទ្យាស្ថាន ថាក់ គ្លូប៊ល គឺជាវិទ្យាស្ថានបណ្តុះបណ្តាល ដែលទទួលមូលនិធិពីប្រទេសជប៉ុន ក្នុងគោលបំណងផ្តល់ការអប់រំដោយមិនគិតថ្លៃ លើជំនាញផ្នែកបច្ចេកវិទ្យាឌីឥជីថល ដល់សិស្សានុសិស្សទាំងអស់ដែលមានសមត្ថភាព និងសក្តានុពល។ កម្មវិធីសិក្សា ត្រូវបានរៀបចំឡើងសម្រាប់ពង្រឹងទាំងជំនាញទន់ និងរឹង ដែលចាំបាច់សម្រាប់អនាគតរបស់ពួកគេ។ ក្រោយបញ្ចប់ការសិក្សា និស្សិតនឹងក្លាយជាធនធានមនុស្សយ៉ាងពិតប្រាកដសម្រាប់ប្រទេស ព្រមទាំងអាចប្រកួតប្រជែងជាមួយ ទីផ្សារការងារក្នុងតំបន់ និងអន្តរជាតិ។