• 2021-10-26 02:58:54
  • ព័ត៌មាន

ទិញឡាន Toyota Corolla Cross ថ្មីអាចបង់រំលស់ ១០០% មិនបាច់ប្រាក់កក់

  • 2021-10-26 02:58:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត All New Corolla Cross 2021 ផ្តល់ជូនអតិថិជននូវប្រូម៉ូសិនពិសេស មិនធ្លាប់មានពីមុនមក។ អតិថិជនទាំងអស់ អាចបង់រំលស់រហូតទៅដល់ 100% នៅក្នុងខែតុលានេះតាមរយៈ TOYOTA Cambodia Finance ផ្តល់ភាពងាយស្រួលនិងរហ័សបំផុត។​

លើសពីការផ្តល់ជូនដ៏ពិសេសនេះ រាល់អតិថិជនដែលពេញចិត្តនូវរថយន្ត All New Corolla Cross 2021 យកទៅប្រើប្រាស់ឥឡូវនេះ អតិថិជនមិនចាំបាច់ចំណាយពេលរង់ចាំយូរនោះឡើយ។

ទន្ទឹមនឹងនេះដែរ Sabay នឹងលើកយកមកនិយាយពីរថយន្ត Corolla នេះបន្តិច។ ឈ្មោះ Corolla ត្រូវទទួលបានភាពល្បីល្បាញជាយូរយារណាស់មកហើយ រហូតមកទល់ពេលបច្ចុប្បន្ននេះក៏នៅតែទទួលបានការគាំទ្រខ្លាំងដដែលមិនថមថយ។

មិនតែប៉ុណ្ណោះ កាលពីថ្ងៃទី១៣ ខែសីហាឆ្នាំមុន រថយន្ត Toyota Corolla សម្រេចបាននូវគោលដៅពិសេសមួយដោយលក់បានចំនួន ៥០លានគ្រឿងនៅទូទាំងពិភពលោក។ ភាពជោគជ័យនេះ អាចសម្រេចទៅបានក៏ដោយសារតែ ការផ្តល់ទំនុកចិត្ត, គុណភាព, សុវត្ថិភាពនិងភាពធន់រឹងមាំប្រើប្រាស់យូរអង្វែង។

រឹតតែពិសេសទៀតនោះ Corolla ជំនាន់ទី ១២ គឺជារថយន្ត Toyota មានគេស្គាល់ច្រើននិងលក់ដាច់បំផុតលើពិភពលោកទៀតផង។ ជាមួយនឹងចំណុចល្អនិងកេរ្តិ៍ឈ្មោះល្បីល្បាញបែបនេះ ក្រុមហ៊ុន Toyota កាលពីដើមឆ្នាំ២០២១ បានប្រកាសចេញរថយន្ត All New Corolla Cross 2021 ប្រែក្លាយទៅជា ប្រភេទរថយន្ត Crossover SUV ផ្តល់ទាំងសុវត្ថិភាព, ដំណើរការខ្លាំងនិងផាសុកភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការការរស់នៅប្រចាំថ្ងៃ។

រថយន្ត All New Corolla Cross មានចំណុចលេចធ្លោជាច្រើនពាក់ព័ន្ធនិងការរចនាក៏ដូចជាបច្ចេកវិទ្យាដូចជា៖

១) ប្រើប្រាស់គ្រោងឆ្អឹង TNGA មកពីពាក្យពេញ Toyota New Global Architecture ដោយផ្តល់នូវភាពរឹងមាំជាងតួរថយន្តធម្មតារហូតដល់ 35%។ គ្រោងរថយន្ត TNGA ផ្តល់នូវសុវត្ថិភាពខ្ពស់តាមរយៈការកំណត់ប្រជុំទម្ងន់ទាបដែលអំណោយផលខ្ពស់ពេលកាច់បត់និងផ្លូវកោង ដែលបង្កើននូវសុវត្ថិភាពខ្ពស់គុណភាពនៃការបើកបរនិងមានផាសុកភាព។​ ប្រភេទតួរថយន្ត TNGA គឺមានតែនៅលើរថយន្តតូយ៉ូតាមួយចំនួនតែប៉ុណ្ណោះ។

២) កញ្ចប់សុវត្ថិភាព TSS មកពីពាក្យពេញថា Toyota Safety Sense​ 2.0 ដែលរួមបញ្ចូល 4 មុខងារសុវត្ថិភាពគឺ៖

  • ទី1 Pre-Collision System (PCS) គឺការអោយសញ្ញាជាសម្លេងនិងចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិពេលមានឧបសគ្គជារថយន្ត ឬអ្នកថ្មើរជើងឆ្លងកាត់

  • ទី2 Lane Departure Alert (LDA) គឺមុខងារផ្តល់សញ្ញាពេលរថយន្តចាកគន្លងគំនូសថ្នល់

  • ទី3 Dynamic Radar Cruise Control (DRCC) ប្រព័ន្ធបន្ថែមនិងបន្ថយល្បឿនដោយស្វ័យប្រវត្តិប្រដេញតាម​រថយន្ត​ខាងមុខ

  • ទី4 Auto High Beam (AHB) មុខងារទម្លាក់ភ្លើងហ្វាពេលមានរថយន្តបើកមកបញ្រ្ចាសទិស

៣) រថយន្ត Toyota Corolla Cross បំពាក់ម៉ាស៊ីនសាំងទំហំស៊ីឡាំង១,៨លីត្រ មាន៤ស៊ីឡាំងផលិតបានកម្លាំង ១៤០ សេះ និងសន្សំសំចៃខ្ពស់បំផុត។

សម្រាប់ព័ត៌មានពីការបើកបរសាកល្បង និងលម្អិតពីរថយន្ត លោកអ្នកអាចទំនាក់ទំនងមកកាន់ផ្នែកសេវាកម្មអតិថិជន តាមរយៈលេខទូរស័ព្ទ៖ 017 333 503 / 086 333 503 ឬ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ គឺ Toyota Cambodia | Facebook ឬ តាមរយៈបណ្ដាញ Telegram Channel: t.me/toyotacambodiakh

អត្ថបទ៖ រក្សា

មតិយោបល់