/Inter28/617a19f82cd03_1635391980_medium.jpg)
- 2021-10-27 20:39:29
- ព័ត៌មាន
ព្រឹត្តិការណ៍ CamTech Summit 2021 នាំមកជូនដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសលកម្ពុជា
- 2021-10-27 20:39:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹត្តិការណ៍ CamTech Summit 2021 នាំមកជូនដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសលកម្ពុជា
ចន្លោះមិនឃើញ
ក្រុមអ្នករៀបចំព្រឹត្តិការណ៍ CamTech Summit 2021 បានប្រកាសពីភាពរីករាយក្នុងការជម្រាបជូនថា ព្រឹត្តិការណ៍ CamTech Summit 2021 នឹងត្រូវបាននាំមកជូនដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសលកម្ពុជា។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ៨ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រោមប្រធានបទទាក់ទងទៅនឹងវិស័យបច្ចេកវិទ្យាផ្នែកហិរញ្ញវត្ថុ និងវិស័យបច្ចេកវិទ្យាផ្សេងទៀត ដើម្បីបង្ហាញពីភាពរីកចម្រើន និងការកើនឡើងនៃវិស័យទាំងនេះ នៅក្នុងប្រទេសកម្ពុជា។
ក្រុមប្រឹក្សាភិបាលលោក Tomas Pokorny ដែលជាសមាជិក និងប្រធានគណៈកម្មាធិការឧបត្ថម្ភរបស់ CAFT មានប្រសាសន៍ថា “ស្របពេលដែលប្រទេសកម្ពុជាកាន់តែភាពរីកចម្រើនលើការប្រើប្រាស់ប្រព័ន្ធឌីជីថល យើងពិតជាត្រូវការដៃគូ និងអ្នកសហការ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រលើការអភិវឌ្ឍក្នុងវិស័យនេះ ដើម្បីបន្តភាពរីកចម្រើនតទៅមុខទៀត ហើយពួកយើងពិតជាអរគុណយ៉ាងខ្លាំងដល់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសលកម្ពុជា ដែលបានប្តេជ្ញាចិត្តក្នុងការចូលរួមសហការជាមួយពួកយើង។
ព្រឹត្តិការណ៍ CamTech Summit 2021 ដែលនាំមកជូនដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសលកម្ពុជា នឹងក្លាយជាព្រឹត្តិការណ៍ដ៏ពិសេសមួយក្នុងការបង្ហាញពីទិដ្ឋភាពដ៏ធំទូលាយ និងប្រកបដោយភាពច្នៃប្រឌិតលើវិស័យបច្ចេកវិទ្យាផ្នែកហិរញ្ញវត្ថុ និងវិស័យបច្ចេកវិទ្យានានានៅក្នុងប្រទេសកម្ពុជា”។
លោក Sanjay Chakrabarty អគ្គនាយកនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា “ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសល គឺជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូននូវដំណោះស្រាយផ្នែកសុខភាព និងសេវាធានារ៉ាប់រងអាយុជីវិតតាមបែបឌីជីថលនៅទូទាំងអាស៊ី។ យើងជឿជាក់ថា យើងកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ការគាំទ្រ និងអភិវឌ្ឍសមត្ថភាពលើវិស័យឌីជីថលនៅក្នុងប្រទេសកម្ពុជាអោយកាន់តែមានភាពរីកចម្រើន។
លោកបន្តថា «យើងពិតជាមានសេចក្តីសោមនស្សរីករាយណាស់ក្នុងការគាំទ្រព្រឹត្តិការណ៍ CamTech Summit 2021 នេះ ដើម្បីផ្សព្វផ្សាយពីការយល់ដឹងលើវិស័យបច្ចេកវិទ្យាផ្នែកហិរញ្ញវត្ថុ និងវិស័យបច្ចេកវិទ្យានានា។ លោកបន្ថែមថា យើងនឹងមានអ្នកជំនាញមកពីព្រូដិនសលក្នុងការចូលរួម ដើម្បីចែករំលែកចំណេះដឹង និងជំនាញរបស់ពួកគេលើផ្នែកសុខភាពតាមបែបឌីជីថល ការធានារ៉ាប់រងអាយុជីវិត ផ្នែកបច្ចេកវិទ្យា និងការប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI) ផងដែរ»។
ព្រឹត្តិការណ៍ CamTech Summit 2021 ត្រូវបានរៀបចំឡើងដោយសមាគមសហពន្ធ័ហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា(CAFT) សហការជាមួយធនាគារជាតិនៃកម្ពុជា (NBC) សមាគមធនាគារនៃកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុនៃកម្ពុជា (CMA) ហើយព្រឹត្តិការណ៍នេះជាដៃគូមួយក្នុងចំណោមដៃគូទាំង ១១ នៃព្រឹត្តិការណ៍ World Fintech Festival ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១១-១២ ខែវិច្ឆិកា ឆ្នាំ ២០២១។ សូមចូលរួមរីករាយទស្សនាដោយសេរីនូវការផ្សាយបន្តផ្ទាល់ តាមរយៈទំព័រ FB របស់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសលកម្ពុជា Prudential Cambodia និងតាមទំព័រ FB របស់អ្នករៀបចំកម្មវិធី CamTech Summit 2021៕