• 2021-12-14 02:45:41
  • ព័ត៌មាន

ចិន បង្ហោះជោគជ័យផ្កាយរណប 5G និងជាផ្កាយរណបទី ៥០ បានបាញ់ក្នុងឆ្នាំ ២០២១

  • 2021-12-14 02:45:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសចិន បានបាញ់បង្ហោះផ្កាយរណបថ្មីមួយទៀតឈ្មោះពេញ Tianlian-II(2)communication relay satellite ដោយជោគជ័យតាមរយៈរ៉ុក្កែតដឹកជញ្ជូន Changzhang-3 ដែលបាញ់ចេញពីមជ្ឈមណ្ឌល Xichang ចូលទៅក្នុងគន្លងតារាវិថីតាមការកំណត់ដោយរលូនកាលពីថ្ងៃទី១៤ ខែធ្នូឆ្នាំ ២០២១ នេះ។

យោងតាមប្រភពពីសារព័ត៌មានចិនជាភាសាអង់គ្លេសបានឲ្យដឹងថា បេសកម្ម​ជោគជ័យ​លើកនេះ គឺជា​ការ​បាញ់បង្ហោះលើកទី ៥០ គិតតែត្រឹមតែឆ្នាំ ២០២១ ប៉ុណ្ណោះនិងជាកំណត់ត្រាថ្មីមួយ ខណៈកាលពីសប្ដាហ៍មុន បានបង្ហោះផ្កាយរណបទី ៤០ ឈ្មោះ CZ4B Shijian-6 05 ។

ផ្កាយរណបជំនាន់ទី១ Tianlian-I អាយុកាល ១៥ ឆ្នាំ

ផ្កាយរណបមួយនេះមានតួនាទីជា មជ្ឈមណ្ឌលផ្ដល់មកវិញនូវទិន្នន័យបណ្ដាញទំនាក់ទំនងដូចជា 5G ជាដើមនិងជាទីតាំងកំណត់ភូមិសាស្រ្តភ្ជាប់ទិន្នន័យ។ ម្យ៉ាងទៀតក្នុងគោលបំណងយកផ្កាយរណបជំនាន់ទី ២ ទៅតភ្ជាប់នឹងស៊េរីជំនាន់ទី ១ ដែលធ្លាប់បានបាញ់បង្ហោះលើកដំបូងកាលពីខែមីនាឆ្នាំ ២០១៩ និងដើម្បីធ្វើឲ្យប្រសើរឡើងនូវការបញ្ជាពីចម្ងាយក្នុងរយៈកម្ពស់ទាបនិងមធ្យម ក្នុងគន្លងតារាវិថីមានចម្ងាយជាង ៤០០ គីឡូម៉ែត្រពីផែនដី។

ទស្សនាវីដេអូខាងក្រោម៖

ពេលបាញ់ចេញពីស្ថានីយ៍

ប្រទេសចិន បានបង្ហាញយ៉ាងច្បាស់ពីមហិច្ឆតាដែលចង់សាងសង់ស្ថានីយផ្ទាល់ខ្លួន ខណៈមកទល់ពេលនេះមិនទាន់សាងសង់រួចរាល់នៅឡើយ៕

ប្រភព៖ talkspace ប្រែ​សម្រួល៖ រក្សា

មតិយោបល់