• 2022-02-18 01:15:15
  • ព័ត៌មាន

ក្រសួងបង្កើត «កម្មវិធីវាស់ស្ទង់ល្បឿនអ៊ីនធឺណិត» លក្ខណៈពិសេសតេស្ត​រក​ល្បឿន និងកម្រិតគុណភាពសេវា

  • 2022-02-18 01:15:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងប្រៃសណីយនិងទូរគមនាមន៍ បានបង្កើតចេញជា កម្មវិធីវាស់ស្ទង់ល្បឿនអ៊ីនធឺណិត «MPTC Speed Test» ជាផ្លូវការ។ កម្មវិធីនេះងាយស្រួលប្រើ ដោយបង្ហាញលទ្ធផលច្បាស់លាស់ពីល្បឿនទាញយក (Download Speed) ល្បឿនបង្ហោះឡើង (Upload Speed) ភាពយឺតយ៉ាវ (Latency) ភាពរំខាន (Jitter) និងកម្រិតគុណភាពនៃការមើលវីដេអូតាមយូធូប ជាដើម សម្រាប់ការប្រើប្រាស់អ៊ីនធឺណិតប្រចាំថ្ងៃ។

កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងការទទួលបានសេវាទូរគមនាគមន៍ប្រកបដោយគុណភាពនិងដើម្បីលើកកម្ពស់តម្លាភាពនៃការផ្តល់ទិន្នន័យនិងព័ត៌មានជាក់លាក់ពីស្ថានភាពអ៊ីនធឺណិតរបស់អ្នក។

លក្ខណៈពិសេសលើ MPTC Speed Test

លទ្ធផលនៃការវាស់ស្ទង់របស់អ្នកប្រើប្រាស់នឹងក្លាយជាទិន្នន័យចាំបាច់ សម្រាប់យកទៅវិភាគ និងរកដំណោះស្រាយ សំដៅពង្រឹងគុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរ។ ដើម្បីទាញយក សូមចូលតំណភ្ជាប់ខាងក្រោម៖ Android | iOS

អត្ថបទ៖ រក្សា

មតិយោបល់