• 2022-02-22 22:10:02
  • ព័ត៌មាន

ប្រយ័ត្ន! គេបន្លំឈ្មោះវិបសាយស្រដៀងធនាគារ ឲ្យបំពេញតាមតែមិនមែនជា link ធនាគារ

  • 2022-02-22 22:10:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ចេញសេចក្តីប្រកាសជូនដំណឹង ទាក់ទងនឹងការកើនឡើងនៃល្បិចបោកបញ្ជោតតាមអ៊ីនធឺណេតទៅលើ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួននៅកម្ពុជា។

ក្រសួង បន្តទៀតថា ចោរបច្ចេកវិទ្យា (Hackers) បានធ្វើការវាយប្រហារដោយផ្ញើសារខ្លីៗ (SMS) ឬសារអ៊ីម៉ែល ទៅអ្នកប្រើប្រាស់ដោយមានខ្លឹមសារ “Your bank account has been logged in through another platform, please verify again to protect your right” ភ្ជាប់ជាមួយនឹងឈ្មោះដែន (Domain Name) ស្រដៀងនឹងឈ្មោះធនាគាររបស់អ្នកប្រើ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលដែលអ្នកប្រើប្រាស់ចុចលើឈ្មោះដែននោះ នឹងឡូតចូលទៅក្នុងគេហទំព័រក្លែងក្លាយមួយ ដែលមានរូបរាងនិងទម្រង់ស្ទើរតែដូចគ្នាទៅនឹងគេហទំព័ររបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រួចតម្រូវឱ្យអ្នកប្រើប្រាស់បញ្ចូលព័ត៌មានសំខាន់ៗដូចជា​៖ ឈ្មោះ លេខគណនី ពាក្យសំងាត់ និងលេខកូដសំងាត់ ជាដើម។

ប្រសិនបើអ្នកប្រើប្រាស់បញ្ចូលព័ត៌មានទាំងនោះ ដែលធ្វើឱ្យចោរបច្ចេកវិទ្យាអាចមានលទ្ធភាពលួចចូលក្នុងគណនីធនាគាររបស់អ្នកប្រើប្រាស់ ហើយអាចបង្វែរសាច់ប្រាក់ចេញទៅគណនីផ្សេងដែលបានគ្រោងទុកជាមុន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ អ្នកប្រើប្រាស់មិនគួរចុចលើតំណរភ្ជាប់ ឬចុចលើឈ្មោះដែន ដែលមានភា្ជប់មកតាមសារខ្លី ឬអ៊ីម៉ែលនោះទេ។ សូមធ្វើការត្រួតពិនិត្យទៅលើឈ្មោះគេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការបញ្ចូលព័ត៌មានលើគេហទំព័រក្លែងក្លាយ។

ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់មិនត្រូវធ្វើការឆ្លើយតបទូរស័ព្ទ ឬ អ៊ីម៉ែលដែលព្យាយាមសាកសួរព័ត៌មានផ្ទាល់ខ្លួនទេ ព្រោះជាទូទៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមិនដែលស្នើសុំអតិថិជនផ្តល់ លេខគណនី លេខសំងាត់ ឬលេសកូដ OTP ឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់៖ លោកអ្នកអាចធ្វើការទាក់ទងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរបស់អ្នក។ ក្នុងករណីមានការសង្ស័យថា ខ្លួនធ្លាក់ចូលក្នុងអន្ទាក់ចោរបច្ចេកវិទ្យាដើម្បីដោះស្រាយទាន់ពេលវេលា។

រូបតំណាង

ជាឧទាហរណ៍៖ បើតាមការគណនី Facebook បងស្រីម្នាក់ដែលមានឈ្មោះ”Kanhchana Som” បង្ហោះពីសារក្លែងក្លាយដែលជនខិលខូចផ្ញើរសារទៅកាន់ទូរស័ព្ទដៃរបស់គាត់ផ្ទាល់។ ហើយម្ចាស់គណនីរូបនេះ បានទាក់ទងសួរទៅខាងធនាគារ អេស៊ីលីដែរ តែខាងធនាគារបានឆ្លើយថា link ដែលផ្ញើមកទូរស័ព្ទដើម្បីចុចចូលបំពេញព័ត៌មាន មិនមែនជា link ធនាគារឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចនេះ សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែម ក្នុងគេហទំព័រ “ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូរទ័រ (CamCERT)” នាយកដ្ឋាកសន្តិសុខ បច្ចេកវិទ្យាគមនាគមន៍នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍អាចទំនាក់ទំនងតាមរយៈ www.camcert.gov.kh ឬតាមលេខ៖ ០១៦ ៨៥១ ៦៧៨ ៕

អត្ថបទ៖ រក្សា

មតិយោបល់