• 2023-04-04 21:06:15
  • ផលិតផលថ្មី

កាន់តែ​ទំនើប! មួកសុវត្ថិភាព​ដំបូង​បង្អស់ដែល​មានភ្លើងហ្វ្រាំង

  • 2023-04-04 21:06:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីបង្កើនសុវត្ថិភាព​បន្ថែមទៀត​​ដល់អ្នកបើកបរម៉ូតូ ក្រុមហ៊ុន Shark Hat បាន​បង្ហាញ​ចេញ​មួកសុវត្ថិភាព​​មួយប្រភេទដែលមានភ្លើង​ហ្វ្រាំង​ដំបូងគេបង្អស់​ក្នុងពិភពលោក។

មួកសុវត្ថិភាព​ដ៏ទំនើប​នេះ ត្រូវបាន​ដាក់​ឈ្មោះថា Shark Skwal i3។ មែនទែនទៅ វាមិនមាន​ភ្ជាប់អ្វីជា​មួយប្រព័ន្ធហ្វ្រាំងម៉ូតូនោះទេ ប៉ុន្តែ​គឺ​វាត្រូវបានដាក់ជាមួយ​នឹង​សេនស័រមួយ​ដែល​អាច​កំណត់សម្គាល់​ដឹងថា អ្នកបើកបរ​ម៉ូតូបាន​ជាន់ ឬចាប់ហ្វ្រាំង ពេល​នោះ​វានឹង​លោតចេញភ្លើង​ជាសញ្ញា​នៅផ្នែកខាងក្រោយនៃមួកសុវត្ថិភាព។ មិនតែប៉ុណ្ណោះ ភ្លើងហ្វ្រាំងនេះ​លោត​ភ្លឹបភ្លែត ៣ដង បើចាប់ហ្វ្រាំងធម្មតា និងលោតភ្លឹបភ្លែតដល់ ៥ដង បើចាប់ហ្វ្រាំងខ្លាំង។

គួរដឹងថា មួយសុវត្ថិភាព​នេះ​បំពាក់​អាគុយ​មកជាមួយ​ដែល​គាំទ្រ​ដល់​ការលោត​ភ្លើងហ្វ្រាំងរហូតដល់ ១២ម៉ោង ក្នុងនោះអាចសាកពេញបាន​ដោយប្រើពេល ៣ម៉ោង។ បន្ថែមលើសនេះ មួកសុវត្ថិភាព Shark Skwal i3 ក៏​បំពាក់​អំពូល LED នៅផ្នែកខាងមុខផងដែរ ដើម្បីបង្កើនភាពភ្លឺច្បាស់ និង​សុវត្ថិភាព​ដល់អ្នកបើកបរ។ តែយ៉ាងណាក្រុមហ៊ុនមិនទាន់ប្រកាស​ចេញតម្លៃ​មួកនេះនៅឡើយទេ៕

អត្ថបទ៖ សំភី

មតិយោបល់