• 2023-05-15 02:13:16
  • ព័ត៌មាន

​ដើរ​លែង​ហត់​ហើយ ​ស្បែក​ជើង​១គូ​នេះ​ជួយ​ឲ្យ​ដើរ​លឿន​ជាង​ធម្មតា ២៥០% ឯ​តម្លៃ​ប៉ុណ្ណេះ​ហ៊ាន​ទិញ​អត់

  • 2023-05-15 02:13:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្វើ​ដំណើរ​ដោយ​ថ្មើ​ជើង​រាល់​ថ្ងៃ គិត​ថាអ្នកដើរយឺតមែនទេ? ពេល​នេះ​ប្រហែលជាមានដំណោះស្រាយសម្រាប់រឿងនោះហើយ បន្ទាប់​បុរសជនជាតិ​ចិន​ម្នាក់​ផលិតបាន​ស្បែក​ជើង​ជួយ​ឲ្យ​ដើរ​លឿន ហៅថា Moonwalker ។

វីដេអូបង្ហាញ​ពី​គុណ​សម្បត្តិ​របស់ Moonwalker ត្រូវ​បានគេ​ចែករំលែកនៅ TikTok និង​កំពុង​ល្បី ដោយ​គិត​មក​ដល់​ពេល​នេះ វីដេអូ​នេះ​មាន​អ្នក​ចូល​មើល ២៤,៧ លាន​ដង​ហើយ។

វីដេអូនេះបង្ហាញពីមនុស្សដើរតាមទីក្រុង និង​ទីធ្លា​នៅ​កន្លែងការិយាល័យ ដែលមើល​ទៅ​ពួក​គេ​ដើរ​ក្នុង​ដំណើរ​ធម្មតា ប៉ុន្តែមាន​ល្បឿនលឿន​អស្ចារ្យ នោះដោយសារតែស្បែកជើង Moonwalker បាន​ធ្វើឱ្យអ្នកដើរបានលឿនជាង 250% នេះបើយោងតាម Xunjie Zhang ដែលជាអ្នកបង្កើតវា។

លោក Zhang ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Shift Robotics បានអះអាងថា Moonwalker គឺជា "ស្បែកជើងដែលលឿនបំផុតរបស់ពិភពលោក" ។ លោក Zhang បាននិយាយនៅក្នុងវីដេអូ TikTok ថាមនុស្សម្នាក់ជាមធ្យមអាចដើរ​បានប្រហែល 3 ម៉ាយក្នុង១ម៉ោង ប៉ុន្តែ​ Moonwalkers អាច​ជួយ​យើង​ឲ្យ​ផ្លាស់ទីបានដល់ទៅ ៧ ម៉ាយក្នុង១ម៉ោង។

Zhang បាននិយាយថា "អ្នកដើរកាន់តែលឿន ស្បែកជើងដើរជាមួយអ្នកកាន់តែលឿន" ចំពោះ​តម្លៃ​របស់ Moonwalker វិញ គឺ ១៤០០ដុល្លារអាមេរិក៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ ទារិកា

មតិយោបល់