• 2017-03-01 21:34:29
  • ព័ត៌មាន

ស្ព័រ​ដូច​គ្នា​ តម្លៃ​​​ប្រហាក់ប្រហែល​គ្នា​ ចេញ​លក់​ថ្ងៃ​តែ​មួយ​រវាង AMG និង Panamera

  • 2017-03-01 21:34:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mercedes-Benz ម៉ូឌែល AMG GT និង Porsche Panamera ស៊េរី​ឆ្នាំ ២០១៧ ជា​រថយន្ត​ស្ព័រ​ទំនើប​ ទើប​​មាន​វត្តមាន​លើ​ទីផ្សារ​ក្នុង​ស្រុក​ថ្មីៗ​នេះ ឃើញ​ថា​មាន​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ច្រើនដូចជា តម្លៃ ការឌឺហ្សាញ​រូបរាង លក្ខណៈ​បច្ចេកទេស និង​គុណសម្បត្តិ។ អ្វី​ជា​ការ​ចៃដន្យ​បំផុត​នោះ​គឺ​រថយន្ត​ទំនើប​ស៊េរី​កប់​ទាំង​ពីរ​ម៉ូដែល​នេះ​​ចេញ​លក់​ថ្ងៃ​តែ​មួយ​ដូចគ្នា។

​ក្រុម​​ការងារនឹង​លើក​យក​លក្ខណៈ​បច្ចេកទេស​ និង គុណសម្បតិ្ត​ខ្លះៗ​ទាំង​នោះ​មក​ធ្វើការ​បង្ហាញ​ជូន។

Mercedes-Benz AMG GT និង Porsche Panamera ស៊េរី​ឆ្នាំ ២០១៧

លក្ខណៈ​បច្ចេកទេស​ខ្លះ​ៗ​របស់ Porsche Panamera

  • ម៉ាស៊ីន​ទំហំ​ ៣៩៩៦ cc
  • កម្លាំង​អគ្គិសនី​ ៤០៤ KW
  • កម្លាំង​ម៉ាស៊ីន ៥៥០ សេះ
  • ល្បឿន​អតិបរមា ៣០៦ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង
  • សន្ទុះ​ល្បឿន​ពី ០ ដល់ ១០០( km/h) ចំណាយ​​ពេល ៣,៨ វិនាទី​
  • កម្រិត​សុី​សាំង ៩,៤ លីត្រ​ក្នុង​ ១០០ គីឡូម៉ែត្រ​លើ​ផ្លូវ​លាត
  • តម្លៃ៖ ៣៥០ ០០០ (នៅ​ខ្មែរ)៕

លក្ខណៈ​បច្ចេកទេស​ខ្លះ​ៗ​របស់ AMG GT 2017

  • ម៉ាស៊ីន​ទំហំ​ ១៩៦២ cc
  • កម្លាំង​អគ្គិសនី​ ៣៤០KW
  • កម្លាំង​ម៉ាស៊ីន ៤៦២ សេះ
  • ល្បឿន​អតិបរមា ៣០៤ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង
  • សន្ទុះ​ល្បឿន​ពី ០ ដល់ ១០០( km/h) ចំណាយ​​ពេល ៤,០ វិនាទី​
  • កម្រិត​សុី​សាំង ៩,៣ លីត្រ​ក្នុង​ ១០០ គីឡូមែត្រ​លើ​ផ្លូវ​លាត
  • តម្លៃ៖ ៣១៧ ០០០ ដុល្លារ(នៅ​ខ្មែរ)៕

គុណសម្បត្តិ​

Porsche Panamera ស៊េរី​ឆ្នាំ ២០១៧ បំពាក់​មក​ជាមួយ​ម៉ាសុីន​ប្រភេទ Turbo ចំណុះ​ ៤​លីត្រ V8 twin-turbo កម្លាំង​ ​៥៥០​សេះ​​ដែល​កម្លាំង​នេះ​ ត្រូវ​គេ​ទទួល​ស្គាល់​​ជា​រថយន្ត​ប្រភេទ​ទេសចរណ៍ ​(Sedan)​ ​លឿន​ជាង​គេ​បំផុត​​។​ វា​មាន​ប្រវែង​វែង​ជាង​ជំនាន់​មុន​ ៣៥​ មិល្លីម៉ែត្រ​ និង​កម្ពស់​ព្រម​ទាំង​​ទទឹង​​ខ្ពស់​ជាង​៥​មិល្លីម៉ែត្រ កង់​​ច្នៃ​បែន​អក្សរ​ Y ១០​កាំ​ ។​ ឯ​តួខ្លួន​​ផលិត​ពី​សារធាតុ​អាលុយមីញ៉ូម​ ជា​មួយ​និង​ការ​រចនា​ប្រព័ន្ធ​ភ្លើង​ដាក់​ចង្កៀង​មុខក្រោយ​​​ប្រភេទ​អំពូល​ ​LED​ ​ភ្លឺ​ច្បាស់ទាប​ល្មម​​ មិន​ចាំង​ភ្នែក​អ្នក​ដទៃ​​នោះទេ ងាយ​ស្រួល​បើក​បរ​ក្នុង​ពេល​យប់។​

Mercedes AMG GT ស៊េរី​ឆ្នាំ​ បំពាក់​មក​ជាមួយ​ម៉ាសុីន​ប្រភេទ "One man One Engine" មាន​ន័យ​ថា ជា​ប្រភេទ​ម៉ាសុីន​ឡាន​ប្រណាំង​ដែល​តម្លើង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត មិន​ប្រើ​រូប៉ូត​តម្លើងនោះ​ទេ ពោល​គឺ​ប្រើ​កម្លាំង​មនុស្ស​តែ​ម្នាក់​គត់​ដើម្បី​តម្លើង​ម៉ាសុីន​។ ឯ​ការ​រចនា​ប្រព័ន្ធ​ភ្លើង​​អំពូលភ្លើង​មុខ-ក្រោយ​ជា​ប្រភេទ​ Xenon ភ្លឺ​ខ្លាំង​ជាង​ប្រភេទ LED ពីរ​ដង បំពាក់​សុីមាំង​ឌុប ឯ​តួខ្លួន​​ផ្នែក​ខាង​ក្នុង​ផលិត​ពីសារធាតុុ​កាបូន​យ៉ាង​ប្រណិតត្រូវ​ចិត្ត​អ្នក​ដែល​និយម​លេង​ឡាន​ប្រភេទ​ប្រណាំង។

បើ​សរុបជារួម​គុណសម្បត្តិខាងលើឃើញ​ថា ឡាន​ទាំងពីរ​នេះមាន កម្លាំង​សេះ សន្ទុះល្បឿន តម្លៃ និង​កម្រិត​​សុីសាំង​តិច​បំផុត​មិន​ចាញ់​គ្នា​ប៉ុន្មាន​ទេ​ ដោយ​ចំណាយ​រយៈពេល​ជាមធ្យម​តែ ៩ លីត្រ​ប៉ុណ្ណោះ​ក្នុង​ចំងាយ​ដីលាត ១០០ គីឡូម៉ែត្រ៕

អត្ថបទ៖ រក្សា

មតិយោបល់