_medium.jpg)
- 2017-03-13 20:16:45
- គន្លឹះ
កម្មវិធីលើ iPhone មួយនេះ កូនកាត់ IDM ទាញវីដេអូអីបានម៉ាស្រឡាញ់ លឿនដូចព្យុះ
- 2017-03-13 20:16:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីលើ iPhone មួយនេះ កូនកាត់ IDM ទាញវីដេអូអីបានម៉ាស្រឡាញ់ លឿនដូចព្យុះ
ចន្លោះមិនឃើញ
អាចថាលំបាកដែរសម្រាប់ប្រិយមិត្ត ប្រើ iPhone ហើយចង់បានវីដេអូនិង MP3 ដាក់ចូលទូរសព្ទ ព្រោះអីកម្មវិធីលើ iPhone ដូចមិនសូវជាទូលំទូលាយដូចពពួក Android ដោយហេតុ Apple គិតពីសុវត្ថិភាពខ្លាំង។ យ៉ាងណានៅតែមានកម្មវិធី ដែលមិនត្រឹមតែអាចឲ្យប្រិយមិត្តទាញយកវីដេអូលើអ៊ីនធឺណិតប៉ុណ្ណោះទេ ថែមទាំងអាច Convert វាទៅជា MP3 បានងាយដូចបកចេកអ៊ីចឹងហើយល្បឿនលឿនដូចព្យុះ។
អ្នកអាចចូលទៅ App Store ហើយវាយ Turbodl រួចទាញកម្មវិធីដែលមានសញ្ញាព្រួញខៀវបាញ់ចុះក្រោម (ដូចរូប)។ កម្មវិធី TurboDL បើគិតទៅស្ទើរតែអាចចាត់ទុកថាជា IDM លើ iPhone ទៅហើយ ព្រោះវាអាចទាញយកវីដេអូណាដែលកំពុងចាក់លើទូរសព្ទបានលឿនលែងនិយាយ។ កាន់តែពិសេស វាមានមុខងារដែលអាចផ្ទុកវីដេអូដោនឡូតរួច ដាក់ចូលក្នុង Library លើ iPhone ឬ Convert វាទៅជា MP3 បានម៉ាឆ្ងាញ់។
ក្រោយទាញយករួច ចូលទៅកាន់កម្មវិធី TurboDL នោះអ្នកនឹងឃើញ Browser, Downloads, Files, Search និង Player ជាដើម។
Browse៖ អ្នកអាចវាយអាសយដ្ឋានវិបសាយណាក៏បាន មិនថា Facebook, YouTube និងច្រើនផ្សេងទៀត ហើយរកមើលវីដេអូដែលចង់បាន រួចចាក់ (Play) វា បន្ទាប់មកនឹងលោតផ្ទាំងមួយចេញមក ដែលអាចឲ្យអ្នក Download វីដេអូនោះបាន ឬចុចលើសញ្ញារន្ទះ នៅខាងលើជ្រុងខាងស្តាំក៏បាន។
ក្រោយដោនឡូតវីដេអូនោះរួច បើអ្នកចង់ផ្ទុកវាលើ Library គ្រាន់តែចូលទៅ Downloads រួចចុចលើវីដេអូទាញយករួច បន្ទាប់មក ចុចលើសញ្ញាមូលតូចៗបីនៅខាងស្តាំនៃវីដេអូនោះ អ្នកនឹងឃើញ៖
គ្រាន់តែអានហើយមិនអនុវត្ត មិនចេះទេ ទាញទូរសព្ទទាញយកម៉ាភ្លេតទៅ អាចប្រើបានរហូត ហើយម្យ៉ាងដើម្បីកុំឲ្យរអ៊ូអត់មានអីដោនឡូតវីដេអូលើកក្រោយ៕
ទាញយក TurboDL សម្រាប់ iOS