
- 2017-03-19 20:11:21
- ព័ត៌មាន
ទីបំផុត គ្មានការគាំទ្រលើកទឹកចិត្ត អ្នកបង្កើតពុម្ពអក្សរបោះបង់ការងារចោល
- 2017-03-19 20:11:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត គ្មានការគាំទ្រលើកទឹកចិត្ត អ្នកបង្កើតពុម្ពអក្សរបោះបង់ការងារចោល
ចន្លោះមិនឃើញ
“និយាយទៅបង គេ (បណ្ដាស្ថាប័ន) គាំទ្រ គឺឲ្យតែមានពុម្ពថ្មីៗ គេដោនឡូតទៅប្រើភ្លាម...អាហ្នឹងគេគាំទ្រ តែអារឿងផ្ដល់ជាថវិកាលើកទឹកចិត្តដល់ពួកខ្ញុំ កុំសង្ឃឹម។ ដល់អ៊ីចឹង ពួកខ្ញុំត្រូវផ្អាក ត្រូវទៅធ្វើអីផ្សេង ព្រោះបើនៅតែប្រឹងធ្វើបែបគ្មានលុយបង់ថ្លៃអ៊ីនធឺណិតទេ។ មានតែស្រុកយើងទេ ដែលគ្រប់គ្នាអាចទាញយកពុម្ពអក្សរទៅប្រើសេរី អត់គិតលុយ ខុសពីស្រុកគេផ្សេង"។
ក្រុមអ្នកបង្កើតពុម្ពអក្សរខ្មែរបានបោះបង់ការងារ បង្កើតពុម្ពអក្សរ ដោយសារមកទល់ពេលនេះនៅតែគ្មានអ្នកលើកទឹកចិត្តគាំទ្រ ដល់ស្នាដៃខិតខំបង្កើតពុម្ពអក្សរទាំងលំបាក។
លោក នៅ សំណាង ប្រធានក្រុមអ្នកបង្កើតពុម្ពអក្សរខ្មែរឲ្យដឹងនៅព្រឹកនេះថា លោកបានសម្រេចចិត្តបោះបង់ ការងារបង្កើតពុម្ពអក្សរ ក៏ព្រោះតែបណ្តាស្ថាប័នធំៗ នៅតែបន្តយកពុម្ពអក្សរទាំងថ្មីនិងចាស់ទៅប្រើ ដោយមិនគិតពីថ្លៃទឹកចិត្តនិងកម្លាំងពលកម្មរបស់ពួកលោកទាល់តែសោះ។
សំណាងថា បច្ចុប្បន្នលោកទៅចាប់ការរចនាអាវយឺត ដោយមានបញ្ចូលម៉ូដនិងពុម្ពអក្សរប្លែកៗ លក់ដល់អតិថិជន ក្រែងបានចំណេញខ្លះ។ ចំពោះរឿងពុម្ពអក្សរទាំងថ្មីទាំងចាស់ លោកឲ្យអ្នកប្រើប្រាស់ធម្មតាទាញយកទៅប្រើដោយឥតគិតថ្លៃ តែមិនលើកទឹកចិត្តចំពោះអ្នកដែលយកពុម្ពអក្សរពួកលោក ទៅប្រើជាអាជីវកម្មរកផលចំណេញផ្ទាល់ខ្លួននោះឡើយ។
មកដល់ប៉ុន្មានខែដើមឆ្នាំ ២០១៧ នេះ សំណាងថា ក្រុមលោក បានបង្កើតពុម្ពអក្សរបានដល់ទៅប្រហែល ៤០០ ពុម្ព ហើយអ្នកប្រើប្រាស់ធម្មតាអាច ទាញទៅប្រើហ្វ្រីបានចាប់ពីពេលនេះទៅ ។
ទោះមិនបានកម្រៃមួយកាក់មួយសេន តែយ៉ាងហោចណាស់ក្រុមលោក បានរួមចំណែកលើកស្ទួយអក្សរសាស្ត្រជាតិ និងបានបង្ហាញឲ្យមហាគ្រួសារខ្មែរ ឲ្យបានស្គាល់ពីភាពរីកចម្រើន និងដឹងថាពុម្ពអក្សរខ្មែរសព្វថ្ងៃមានប៉ុន្មានដែរ៕