
- 2017-03-20 18:31:18
- ចំណេះដឹង
ហេតុផលគួរដំឡើងកម្មវិធី Open Office ចោល Microsoft Word គ្មានអីសង្ស័យទៀតទេ
- 2017-03-20 18:31:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលគួរដំឡើងកម្មវិធី Open Office ចោល Microsoft Word គ្មានអីសង្ស័យទៀតទេ
ចន្លោះមិនឃើញ
Open Office ជាកម្មវិធីជំនួយអ្នកធ្វើការងារការិយាល័យ អ្នកនិពន្ធ អ្នកសារព័ត៌មាន សម្រាប់ការវាយអត្ថបទសរសេរលើកុំព្យូទ័រ។ មានហេតុផលទាំងនេះ អាចឲ្យអ្នកផ្លាស់ប្ដូរការសរសេរអត្ថបទលើកុំព្យូទ័រដោយប្រើកម្មវិធី Open office ជំនួស Microsoft Word។
១/ Open Office មានកម្មវិធីត្រួតពិនិត្យអក្ខរាវិរុទ្ធទាំងអក្សរខ្មែរ និងអង់គ្លេស
ចំណុចនេះចង់សំដៅដល់មុខងារត្រួតពិនិត្យអក្ខរាវិរុទ្ធ និងវេយ្យាករណ៍ ខុសពី Microsoft Word មានសម្រាប់តែភាសាអង់គ្លេស។ វាអាចត្រួតពិនិត្យបានទាំងពីរភាសាពេលកំពុងសរសេរ រីឯមុខងារ Zero-with Space ក៏អាចប្រើបានទាំងអក្សរខ្មែរ និងអង់គ្លេសដែរ។ អ្នកអាចសរសេរអត្ថបទមិនបារម្ភរឿងខុសអក្ខរាវិរុទ្ធនោះទេ ព្រោះវាភ្ជាប់ជាមួយកម្មវិធីត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ និងកម្មវិធីត្រួតពិនិត្យវេយ្យាករណ៍ខ្មែរជាដើម។
២/ Open Office អាចធ្វើអ្វីបានខ្លះលើសពី Microsoft Word ?
ក្រៅពីមុខងារចម្បងសម្រាប់ការសរសេរ ឬវាយអត្ថបទ បង្កើតតារាង ចាក់ពណ៍អក្សរជាដើម Open Office នៅមានចំណុចពិសេសមួយដែលអ្នកទាំងអស់គ្នាមិនបានចាប់អារម្មណ៍។ វាអាចបម្លែងឯកសារ (Convert) ទៅ pdf ដោយងាយមិនត្រូវការអឺនធើណិតខុសពី Word រាល់ពេលដែលចង់បម្លែងទៅ pdf ទាល់តែមានអឺនធើណិត និងត្រូវការតម្លើងកម្មវិធីជំនួយ។
៣/ Open Office ដោនឡូតមិនអស់លុយ មិនត្រូវការ Crack
Open Office ជាកម្មវិធីសម្រាប់ការសរសេរដែលអនុញ្ញាតិ្តឲ្យអ្នកទាំងអស់គ្នាដោនឡូតយកទៅប្រើហ្វ្រីៗមិនគិតលុយទេ។ ជាងនេះទៀត វាមិនត្រូវការ License ឬ Crack Version នោះទេ ដោនឡូតហើយប្រើបានតែម្ដង ដែលខុសពី Word ត្រូវការ License និងចាំបាច់ត្រូវតែ Crack បើគ្មាន License។ ចុចដោនឡូត នៅទីនេះ
៤/ ចំណុចគួរដឹង
តាមរយៈការប្រៀបធៀបចំណុចល្អៗរបស់ Open Office មិនមែនមានន័យថា កម្មវិធី Microsoft Word មិនល្អនោះទេ ប៉ុន្តែតាមការសង្កេតឃើញអត្ថបទសាធារណៈខ្លះ រួមទាំងសំណេរអត្ថបទជាពិសេសការសរសេរជាភាសាខ្មែរតែងតែមានកំហុសអក្ខរាវិរុទ្ធ។ ដូចនេះរាល់ពេលវាយអត្ថបទ បើវាយជាមួយកម្មវិធីមួយដែលអាចជួយអ្នកមិនឲ្យមានកំហុសដោយអចេតនាបែបនេះហើយ ចាំកាលទៀត៕