
- 2017-04-12 00:07:23
- ព័ត៌មាន
Huawei P10/ P10 Plus លេចធ្លោក្នុងពិធីជប់លៀងអបអរឆ្នាំថ្មី អ្នកសារព័ត៌មាន
- 2017-04-12 00:07:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei P10/ P10 Plus លេចធ្លោក្នុងពិធីជប់លៀងអបអរឆ្នាំថ្មី អ្នកសារព័ត៌មាន
ចន្លោះមិនឃើញ
បន្ទាប់ពីទទួលជោគជ័យលើទីផ្សារស្មាតហ្វូន កាមេរ៉ាភ្លោះ Huawei P9 & P9 Plus និង Huawei GR5 ឆ្នាំ2017 Stand & Premium Version រួចមក Huawei ប្រចាំកម្ពុជា បានធ្វើកម្មវិធីជួបជុំពិសេស ថ្លែងអំណរគុណដល់អ្នកសារព័ត៌មាន និងដៃគូសហការ នៅភោជនីយដ្ឋាន ជួបញ៉ាំ។ កម្មវិធីជប់លៀងពិសេសនេះ រួមមានវត្តមាន តារាចម្រៀងតារាបង្ហាញម៉ូដល្បីៗ មិត្តអ្នកសារព័ត៌មាន ជាងថតរូបអាជីព ក្រុមការងារ Huawei និងដៃគូសហការសរុបជាង ៣០នាក់។
លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់របស់ Huawei ប្រចាំកម្ពុជា ថ្លែងថា ក្រៅពីត្រៀមកាដូពិសេសសរុបទូទាំងប្រទេសជាង ១០ ម៉ឺនដុល្លារ សម្រាប់ Huawei សង្ក្រានប្រម៉ូសិន «មហាថែម ថែមដូចព្យុះ ថែមអស់ស្ទះ» ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ Huawei ក៏បានរៀបចំកម្មវិធី អាហារសាមគ្គីថ្លែងអំណរអរគុណចំពោះការគាំទ្ររបស់អតិថិជន ដៃគូសហការ តារាចម្រៀងតារាម៉ូដែល អ្នកសារព័ត៌មាន ជាងថតរូប អាជីព និងក្រុមការងារ Huawei ដែលបានជួយជំរុញឲ្យ Huawei រីកចំរើនជាលំដាប់រហូត អាចគ្រងដំណែងលេខ១ លើប្រាក់ចំណេញពីប្រព័ន្ធប្រតិបត្តិការ Android ខ្ពស់ជាងគេបំផុតលំដាប់ពិភពលោកឆ្នាំ២០១៦ និងជាវិជ្ជមានសម្រាប់ឆ្នាំ២០១៧។ គួររំលឹកថា Huawei សង្គ្រានប្រូម៉ូសិន មាននៅគ្រប់សាខា ហាងលក់ទូរសព្ទដែលមានបុគ្គលិក Huawei និងស្លាកសញ្ញា Huawei។
ក្នុងពិធីជប់លៀងនេះដែរ ក្រុមហ៊ុនក៏ផ្តល់ឱកាសអ្នកចូលរួមទាំងអស់តេស្តស៊េរីថ្មីបំផុត Huawei P10 /Huawei P10 Plus ដែលនឹងចេញលក់ឆាប់ៗនេះ ដែលអនុញ្ញាតឲ្យអ្នកប្រើថតរូបបែបសិល្បៈស៊ីវិល័យ Portrait ដោយបន្ថែម Artistics Effect រឹតតែច្បាស់ រូបភាពសខ្មៅ ស្រមោលពន្លឺ រឺផ្ទៃព្រាល ដែលកាម៉េរ៉ាបំពាក់ជំនាញ Leica ជំនាន់ទី ២ ទប់លំនឹង ថតរូបពេញយប់ ឬកន្លែងខ្សោយពន្លឺខ្លាំង៕