
- 2017-05-08 19:40:55
- គន្លឹះ
មេរៀនទី៣៖ របៀបប្រើ Flash រៀនឈូស Windows ដោយខ្លួនឯង
- 2017-05-08 19:40:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេរៀនទី៣៖ របៀបប្រើ Flash រៀនឈូស Windows ដោយខ្លួនឯង
ចន្លោះមិនឃើញ
ការតម្លើង Windows ដាក់លើកុំព្យូទ័រមានច្រើនទម្រង់តាមដែលប្រិយមិត្តចូលចិត្ត ហើយវាក៏ជាចំណេះដឹងដែលប្រើមិនចេះរីងស្ងួតផងដែរ បើអនុវត្តច្រើន ចេះច្រើន ហើយថែមទាំងមិនអស់លុយរកជាង ឬពឹងអ្នកដទៃទៀតផង។ ចំពោះមេរៀនអំពីរបៀបតម្លើង Windows ដែលក្រុមការងារចងក្រងឡើងនេះក្នុងគោលបំណងទុកជាឯកសារសម្រាប់ការស្រាវជ្រាវដោយឥតគិតថ្លៃ។
១/.Boot Windows ចូល USB-Flash
វិធីពេញនិយមនាពេលបច្ចុប្បន្នគឺតម្លើង Windows តាមរយៈ Flash ចំណែករបៀបដោនឡូត និង Boot Windows ចូល Flash ចុចនៅទីនេះ ព្រោះថាមុននឹងតម្លើង Windows បានត្រូវមាន File Windows ជាមុនសិន។
២/.ស្គាល់ Keyសំខាន់ៗមួយចំនួន
ចំណុចនេះមិនសូវជាចាំបាច់ទេបើប្រិយមិត្តធ្លាប់ឈូស Windows ពីមុនមក ប៉ុន្តែសម្រាប់អ្នកទើបចាប់ផ្ដើមវិញ ការសំគាល់ Key ជារឿងចាំបាច់។ ចំពោះរបៀបសំគាល់ Key ប្រិយមិត្តគ្រាន់តែស្គាល់ម៉ាកកុំព្យូទ័រខ្លួនឯងទៅបានហើយ។ ឧទារ៖ Google រួចវាយពាក្យ Dell boots key-> F12។
៣/.ដំណើ់រការនៃការឈូស Windows
បន្ទាប់ពីស្គាល់ Keyហើយប្រិយមិត្តគ្រាន់ចុចបិទកុំព្យូទ័រ ពេលចុចបិទហើយ ត្រូវដោត Flash ចូលកុំព្យូទ័រ រួចបើកកុំព្យូទ័រមកវិញ។
ចំណាំ៖ ត្រង់ចំណុចនេះ អ្នកមិនត្រូវចាំរហូតដល់ចេញផ្ទាំង Windows មកទេពោលគឺ ត្រូវចុច Fn+F12 ច្រើនដង រហូតវាលោតផ្ទាំងខៀវមួយ(ផ្ទាំងBoot Manager) ដែលតម្រូវឲ្យអ្នករើសយក USB-HDD រូចចុច Enter ហើយត្រូវរង់ចាំបន្តិច។ បន្ទាប់មកវាលោតផ្ទាំង Windows ដែលយើងតម្លើង ឲ្យរើសភាសា គ្រាន់តែចុច Next-> Install Now-> I accept the Lisence term->Next->Custom: Install Windows Only(Advanced)។
៤/.របៀបលុប និងចែក Partition
ចំណុចនេះជាចំណុចសំខាន់ ក្នុងការតម្លើង Windows ព្រោះមានប្រិយមិត្តជាច្រើនបានច្រលំដៃលុប Partition ដែលផ្ទុកឯកសារដើមអស់គ្មានសល់។
ចំណាំ៖ មុននឹងលុប ត្រូវដឹងឲ្យច្បាស់ពីទំហំផ្ទុកឯកសារដែលនៅសល់(Free Space) ជៀសវាងជ្រុលដៃ។ ឧទារ៖ Drive 0 Partition 1 នៅសល់ 86.0MB ហើយDrive 0 Partition 2 នៅសល់ 9.9GB ដូចនេះ Drive ដែលត្រូវលុបចោលគឺ Partition 2 ដោយចុច Format->Next។
ប្រសិនបើប្រិយមិត្តចង់ចែក Partition វិញលៃយ៉ាងណាឲ្យសមល្មម បើតូចជាង Partition 1 កាន់តែល្អ ដោយគ្រាន់តែចុច New-> Extend រួចកំណត់ទំហំដែលចង់បាន(ដូចរូប)។ បន្ទាប់ពីចែក Drive រួចរាល់ហើយ គ្រាន់តែចុច Next ហើយត្រូវរង់ចាំបន្តិច រហូតវា Copy Windows ចូលម៉ាស៊ីនរួចរាល់ ចំពោះជំហានបន្ទាប់ត្រូវវាយលេខ Product key Windows ចុចនៅទីនេះ ឬចូលទៅ Google-> Index Of product key for windows 10 រួចរើស Key បានតាមចិត្ត។
៥/.របៀបដោនឡូត Driver
ចំណុចនេះក៏សំខាន់ណាស់ដែរក្នុងដំណើរការរៀនតំឡើង Windows ដោយខ្លួនឯងព្រោះនៅពេលដែលកុំព្យូទ័រអត់ស្គាល់ Driver ណាមួយទោះជាតំឡើងកម្មវិធីល្អយ៉ាងម៉េចក៏អត់បានដែរ។ ដើម្បីដោនឡូត Driver សរុប ដោយមិនចាំបាច់ហត់ដើររកម្ដងមួយៗ គ្រាន់តែចុចនៅទីនេះចូលទៅ Google->Index Of DriverPack រួចដោនឡូតហើយតំឡើងជាការស្រេច។ Driver គឺជាបណ្ដុំនៃមុខងារលើកុំព្យូទ័រដូចជា មុខងារ Audio, Sound, Mouse, Battery, Sensor, Monitor, Network Adapter ជាដើម។
ចំណាំ៖ ប្រសិនបើលោតសញ្ញា ! ត្រង់ Sound មានន័យថា នៅខ្វះ Driver Sound ដូចនេះអ្នកគ្រាន់តែUpdate Driver ឬតំឡើង DriverPack Solutions ជាការស្រេច។
៦/.របៀប Activate Windows
ជាធម្មតា File Windows ដែលអ្នកទាំងអស់គ្នាដោនឡូតពី Google គឺគ្មាន Linsence នោះទេ ដូចនេះ ក្រោយពីតម្លើងកុំព្យូទ័ររួចរាល់ហើយ រឿងដែលចាំបាច់ត្រូវធ្វើមុនគេគឺ ត្រូវរក Key មក Activate Windows ។
ដើម្បី Activate បានគ្រាន់តែចូលទៅ Google វាយពាក្យ index of kmspico(ដូចរូប) បន្ទាប់ពីដោនឡូតរួចហើយ ត្រូវតំឡើងវាលើម៉ាស៊ីន បន្ទាប់ពីតំឡើងរួចហើយ បើកកម្មវិធីចុចលើប៊ូតុងក្រហម រួចរង់ចាំប្រហែលជា ១ នាទីនោះ Windows និងត្រូវ Activate ដោយស្វ័យប្រវត្តិ។
បញ្ជាក់៖ កម្មវិធីនេះក៏អាចយកទៅ Activate Ms.Office បានផងដែរ។ ប្រសិនបើប្រិយមិត្តមានចម្ងល់ ឬចង់បន្ថែមត្រង់ចំណុចណាក៏អាចបញ្ចេញមតិយោបល់នៅខាងក្រោមនេះបានផងដែរ៕
ចុចអានបន្ត៖
-មេរៀនទី១៖ ចំណុចគួរដឹងមុនតម្លើង Windows ដោយខ្លួនឯង មិនបាច់ទៅរកជាង
-មេរៀនទីពីរ៖ របៀប Boot Windows ដាក់ USB-Flash ដើម្បីរៀនតម្លើងដោយខ្លួនឯង