
- 2017-05-21 19:47:23
- ព័ត៌មាន
ជី សិលា៖ "សិស្ស IT ពូកែសរសេរកូដ តែនៅខ្វះឥរិយាបថមួយ"
- 2017-05-21 19:47:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជី សិលា៖ "សិស្ស IT ពូកែសរសេរកូដ តែនៅខ្វះឥរិយាបថមួយ"
ចន្លោះមិនឃើញ
"ខ្ញុំសង្កេតឃើញនិស្សិត IT ឬអ្នកជំនាញផ្នែកសរសេរកូដកម្មវិធីខ្វះឥរិយាបថមួយ ដែលឥរិយាបថនោះគឺ ខ្វះការផ្ចិតផ្ចង់ ត្រួតពិនិត្យលំនាំនៃដំណើរការកូដកម្មវិធីមុននឹងបញ្ចប់កិច្ចការអ្វីមួយ"។ អគ្គនាយកក្រុមហ៊ុន Sabay។
រយៈពេលប្រមាណជាង ២ ម៉ោងដែលលោក ជី សិលា ធ្វើជាវាគ្មិនឆ្លើយតបនិងសំណួរក្នុងកិច្ចពិភាក្សាក្រោមប្រធានបទសាយប៊ើស្ប៉េស (Cyberspace) កាលពីសប្ដាហ៍មុន លោកបានលើកឡើងពីចំណុចតូចមួយរបស់អ្នកជំនាញផ្នែកសរសេរកូដកម្មវិធីដែលពួកគេមិនសូវបានចាប់អារម្មណ៍។
លោកបញ្ជាក់ដូច្នេះថា៖ "ចំណុចខ្វះខាតនៅត្រង់ថា ពួកគេមិនបានពិនិត្យឲ្យល្អិតល្អន់ ច្បាស់លាស់ មុននឹងបញ្ចប់កិច្ចការណាមួយដាក់ឲ្យគេប្រើប្រាស់ ដល់ពេលមានបញ្ហាកើតឡើងពិបាកទៅសើរើឡើងវិញ"។
លោកបានបន្ថែមថា អ្នកជំនាញផ្នែកនេះគួរតែពង្រឹងការត្រួតពិនិត្យការងាររបស់ខ្លួនឲ្យបានច្រើនដងជៀសវាងពេលមានបញ្ហាដូចករណី hack ថ្មីៗនេះ ដែលធ្វើឲ្យខាតបង់ពេលវេលានិងប្រាក់កាសដើម្បីដោះស្រាយឲ្យដំណើរការដូចប្រក្រតីវិញ៕
ចុចអាន៖