• 2017-05-31 01:11:54
  • ព័ត៌មាន

"គន្លឹះ​រៀន" ត្រូវ​ចិត្ត​​សិស្ស​​បាក់​ឌុប​​ត្រៀម​​យក​​និទ្ទេស A

  • 2017-05-31 01:11:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ថ្មី​សន្លាង​មួយ​ទៀត​ឈ្មោះ​ថា "គន្លឹះ​រៀន" បាន​ចេញ​ជា​រូបរាង​ក្រោម​ស្នាដៃ​អតីត​និស្សិត​វិស្វកម្ម​ឧស្សាហកម្ម​និង​មេកានិក សម្រាប់​ជា​ជំនួយ​ដល់​សិស្ស​រៀន​ត្រៀម​បាក់​ឌុប។

កម្មវិធី "គន្លឹះ​រៀន" ជា​កម្មវិធី​បណ្ដុំ​បទពិសោធន៍​ពិតៗ​របស់​សិស្ស​ពូកែៗ សិស្ស​អាហារូបករណ៍​បរទេស មក​ចងក្រង​ជា​កម្មវិធី​ដែល​មាន​ដូច​ជា គន្លឹះ​ក្នុង​ការ​ប្រឡង​យក​និទ្ទេស A តិចនិក​រៀន​យក​លេខ ១ និង​វិធី​រៀន​ដើម្បី​ឲ្យ​ក្លាយ​ជា​សិស្ស​ពូកែ​គណិតវិទ្យា​ជា​ដើម។

ជៀប គន្ធា

ស្ថាបនិក​កម្មវិធី​វ័យ​ក្មេង ជៀប គន្ធា ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​នៃ​ការ​បង្កើត​កម្មវីធី​គន្លឹះ​រៀន​នេះ ដោយសារ​មាន​សិស្ស​ជាច្រើន​តែង​សួរ​មក​ពី​របៀប ឬ​វិធី​ឲ្យ​ចេះ​ឆាប់​យល់ (តាម​ទូរសព្ទ ឆាត comment)។

ដើម្បី​ចង់​ចែក​រំលែក​បទពិសោធន៍​ពី​អ្នកទទួល​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា លោក​បាន​បង្កើត​កម្មវិធី​លើ​ទូរសព្ទ ដែល​ចងក្រង​ប្រមូល​ផ្តុំ​អត្ថបទ​ពី​សិស្ស​ពូកែ​ថ្នាក់​ខេត្ត ថ្នាក់​ជាតិ អ្នក​និទ្ទេស A អ្នក​រៀន​ពូកែ​ជា​ដើម) ដើម្បី​​​ប្អូនៗ​អាច​ស្វែងយល់​​ពី​គន្លឹះ​រៀនទុក​ជា​ចំណេះ​សម្រាប់​អនុវត្ត។

លោក​បាន​លើក​ឡើង​ពី​​ផល​វិបាក​​ ដូចជាត្រូវ​ពិនិត្យ​អក្ខរាវិរុទ្ធ​ច្រើន​ដង ស្នើរ​សុំ​ឲ្យ​សិស្សនិស្សិត​និទ្ទេស A សិស្ស​ពូកែ​ខ្មែរ ឬ​រូប​វិទ្យា​ជាដើមសរសេរ​អត្ថបទ​ពី​គន្លឹះ ឬ​វិធី​ទាំងនេះ​ដោយ​ផ្ទាល់ សុំ​អត្ថបទ​ពី​វេបសាយ​របស់​ម្ចាស់ Page រៀន​គណិតវិទ្យា​តាម​អ៊ីនធឺ​ណែត និង​អត្ថបទ​អំពី​ប្រវត្តិ​ការសិក្សា​របស់​លោក​ផ្ទាល់់។

ចុច​ដោនឡូត​នៅ​ទីនេះ Play Store | App Store

អាន​បន្ត៖

អត្ថបទ៖ រក្សា

មតិយោបល់