
- 2017-07-20 00:02:24
- ព័ត៌មាន
ដឹងពីបញ្ហាសុខភាពកាន់តែងាយស្រួល មិនបាច់ខ្វល់ចំណាយទទួលសេវាសុខភាពទៀតទេ
- 2017-07-20 00:02:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងពីបញ្ហាសុខភាពកាន់តែងាយស្រួល មិនបាច់ខ្វល់ចំណាយទទួលសេវាសុខភាពទៀតទេ
ចន្លោះមិនឃើញ
កម្មវិធីតាមដានព័ត៌មានសុខភាព Sokhakrom ជាកម្មវិធីផ្ដល់ចំណេះដឹងតំហែទាំសុខភាព និងព័ត៌មានសុខភាពផ្សេងៗទៀត ដែលបង្កើតដោយសហគ្រិនវ័យក្មេង បានដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃ។
លោក សុខ សុភមង្គលសហស្ថាបនិកកម្មវិធី សុខក្រម បានឲ្យ Sabay ដឹងថា សុខក្រម ជាបចេ្ចកវិទ្យាថ្មីមួយដែលមានទាំង Applications, Website, Facebook Page និងកម្មវិធីគ្រប់គ្រងប្រវត្តិអ្នកជម្ងឺ មានឈ្មោះ Patient Relationship Management system ដែលចូលរួមចំណែកក្នុងការបង្កើនទំនុកចិត្តដល់វិស័យសុខាភិបាល ដោយសារអ្នកអាចស្វែងរកព័ត៌មានមួយចំនួនទាក់ទងនឹងសុខភាពដែលអាចជឿទុកចិត្តបាន នឹងអាចចែករំលែកចំណេះដឹងទាំងនេះទៅកាន់បងប្អូន មិត្តភក្តិបានផងដែរ។
គោលបំណងសំខាន់ក្នុងការបង្កើតកម្មវិធីសុខក្រមគឺ៖
រាលទិន្នន័យដែលបានបញ្ចូលក្នុងកម្មវិធីសុខក្រម ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យពីសំណាក់ក្រុមការងារសុខក្រម និងដកស្រង់ចេញពីប្រភពច្បាស់លាស់ដូចជា មន្ទីរពេទ្យ ដែលមានឈ្មោះចុះបញ្ជីត្រឹមត្រូវ និងអ្នកជំនាញផ្នែកវេជ្ជសាស្រ្តច្បាស់លាស់ផងដែរ។
មុខងារពិសេសៗនៃកម្មវិធីសុខក្រម អ្នកទាំងអស់គ្នាងាយស្រួលស្វែងរកគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ ងាយស្រួលរកទិញនៅតាមឧសថស្ថាននានា និងងាយស្រួលរកសេវាមន្ទីរពេទ្យសម្រាកព្យាបាលដែលនៅជិតបានផងដែរ។
បញ្ជាក់ដែរថា កម្មវិធីសុខក្រម ផ្ទុកទៅដោយទិន្នន័យមួយចំនួនដូចជា រុក្ខជាតិដែលគេយកទៅផ្សំធ្វើឧសថ ថ្នាំពេទ្យ ប្រវត្តិអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត ស្ថាប័នផ្ដល់សេវាវេជ្ជសាស្រ្ត ចំណេះដឹងក្នុងការតំហែទាំសុខភាព និងព័ត៌មានសុខភាពផ្សេងៗទៀត៕
ចុចដោនឡូត នៅទីនេះ App Store | Play Store
#កុំភ្លេចចុច Like Page Sabay News Technology... ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា។