
- 2017-07-28 01:07:12
- ព័ត៌មាន
Leica នឹងផលិតស្មាតហ្វូនដោយខ្លួនឯង ជាទូរសព្ទមានកាមេរ៉ាខ្លាំងជាងគេបំផុត
- 2017-07-28 01:07:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Leica នឹងផលិតស្មាតហ្វូនដោយខ្លួនឯង ជាទូរសព្ទមានកាមេរ៉ាខ្លាំងជាងគេបំផុត
ចន្លោះមិនឃើញ
ក្រោយទទួលជោគជ័យក្នុងការលក់ស្មាតហ្វូនកាមេរ៉ាភ្លោះដែលសហការជាមួយ Huawei ក្រុមហ៊ុន Leica គ្រោងចេញលក់ស្មាតហ្វូនដែលផលិតផ្ទាល់ដោយខ្លួនឯង។
កត្តាដែលគេហ៊ានសន្និដ្ឋានថា Leica នឹងធ្វើគម្រោងនេះ ក្រោយលោក Andreas Kaufmann ប្រមុខដឹកនាំរបស់ Leica បានបង្ហាញពីក្ដីស្រមៃមួយដែលចង់ក្ដាប់យកដំណែងក្នុងទីផ្សារស្មាតហ្វូន ។ លោកបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនផលិតស្មាតហ្វូនទាំងអស់មិនទាន់អាចផលិតប្រព័ន្ធកាមេរ៉ាចាប់រូប និងវីដេអូបានត្រឹមត្រូវក្នុងស្មាតហ្វូនទាំងនោះទេ ហើយ Leica អាចដោះស្រាយបញ្ហានេះបាន។
យ៉ាងណាប្រមុខដឹកនាំមិនទាន់ច្បាស់ពីពេលដែលក្រុមហ៊ុននឹងលូកដៃក្នុងទីផ្សារស្មាតហ្វូន ប៉ុន្តែលោកអះអាងថា Leica នឹងផលិតស្មាតហ្វូនដែលមានកាមេរ៉ាខ្លាំងលើសស្មាតហ្វូនគ្រប់ម៉ាកទាំងអស់៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖