
- 2017-11-08 01:58:49
- ព័ត៌មាន
Sokhakrom ឈ្នះពានម្ដង ៣ ក្នុងកម្មវិធី Cambodia Rice Bowl Startup Awards
- 2017-11-08 01:58:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sokhakrom ឈ្នះពានម្ដង ៣ ក្នុងកម្មវិធី Cambodia Rice Bowl Startup Awards
ចន្លោះមិនឃើញ
កម្មវិធី Cambodia Rice Bowl Startup Awards ទើបនឹងរកឃើញជយលាភីតាមផ្នែកនីមួយៗ កាលពីម្សិលមិញ ដោយក្នុងនោះកម្មវិធី សុខក្រម បានឈ្នះពានដល់ទៅ ៣ ក្នុងចំណោមជយលាភីដទៃទៀត។
លោក សុខ សុភមង្គល ជាសហស្ថាបនិកកម្មវិធី សុខក្រម ជាកម្មវិធីផ្ដល់ចំណេះដឹងតំហែទាំសុខភាព និងព័ត៌មានសុខភាពបានឲ្យដឹងថា លោកបានឈ្នះពានផ្ទាល់ខ្លួនចំនួនមួយគឺពាន Founder of the Year ឯកម្មវិធីសុខក្រម ឈ្នះពានពីរគឺ Best Startup of the Year និង Best Life Sciences / Medtech Startup។
ក្រុមដទៃទៀតដែលបានដណ្តើមជយលាភីកម្មវិធី Cambodia Rice Bowl Startup Awards 2017 មានដូចជា៖
Best E-Commerce / Supply Chain Startup បានទៅលើកម្មវិធី Tesjor ជាកម្មវិធីជួយប្រជាជនក្នុងការស្វែងរកហាងអាហារ និងភោជនីយដ្ឋានជាមួយការផ្សព្វផ្សាយ និងការបញ្ចុះតម្លៃ។
Best Healthy Lifestyle Tech Startup បានទៅលើក្រុម DirexPlay ដែលបង្កើតហ្គេមក្នុងស្រុកដ៏ល្បីឈ្មោះ Jailbreak អាចលេងបាននៅស្មាតហ្វូន។
Best Fintech Startup បានទៅលើកម្មវិធី PayGo ដែលជាអ្នកផ្ដល់សេវាហិរញ្ញវត្ថុ ដូចជា MasterCard សិប្បនិមិត្តដោយមិនគិតថ្លៃ សម្រាប់ការទិញឥវ៉ាន់អនឡាញ។
Best Deeptech / AI / Big Data Startup បានទៅលើកម្មវិធី MotionsCloud ដែលជាកម្មវិធីរួមបញ្ចូលគ្នាតែមួយនិង AI solution ដើម្បីកាត់បន្ថយពេលវេលាដែលចំណាយលើពាក្យបណ្តឹងទាមទារសំណង
Best Coworking Space បានទៅលើ Emerald Hub ដែលជាកន្លែងសម្រាប់សិស្សឬនិស្សិត និងសហគ្រិនវ័យក្មេងធ្វើការងារ និងចែករំលែកបទពិសោធន៍នានាពីគម្រោង Start up។
ក្រុមដែលឈ្នះនឹងត្រូវត្រៀមខ្លួន ទៅប្រកួតនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទៅ ១២ និង ១៣ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខ។ ប្រសិនបើជាប់ចំណាត់ថ្នាក់នៅប្រទេសម៉ាឡេស៊ី (ASIAN Rice Bowl Startup 2017) នឹងមានឱកាសទៅប្រកួតលក្ខណៈពិភពលោក ដែលជាវគ្គផ្តាច់ព្រ័ត្រ នៅប្រទេសចិនក្នុងខែមីនា ឆ្នាំ២០១៨។
កម្មវិធី Cambodia Rice Bowl Startup Awards 2017 បង្កើតឡើងក្នុងគោលបំណងលើកស្ទួយស្នាដៃបេក្ខជន និងបេក្ខនារីនៅកម្ពុជា ក្នុងការប្រកួតប្រជែងជាមួយនឹង និស្សិតក្នុងតំបន់អាស៊ាន។
ឯកម្មវិធីពានរង្វាន់ Rice Bowl Startup គឺជាកម្មវិធីប្រកួតពានរង្វាន់ថ្នាក់តំបន់មួយ ដែលប្រារព្ធឡើងដោយស្មារតី នវានុវត្តន៍ និងសហគ្រិនភាពក្នុង Startup Ecosystem ទូទាំងប្រទេសអាស៊ាន។ បេសកកម្មរបស់កម្មវិធីនេះ គឺជាការប្រមូលផ្ដុំសហគមន៍ Startup ថ្មីៗ ដែលផ្ដល់នូវដំណោះស្រាយសម្រាប់សហគមន៍ និងអាចមានវិសាលភាពគ្របដណ្តប់ក្នុងតំបន់៕