• 2017-11-12 19:35:25
  • ព័ត៌មាន

Honda Dream ឬអាសង់ ០១៨ នៅ​មាន​តម្លៃ​ថ្លៃ​គិត​ត្រឹម​ថ្ងៃនេះ

  • 2017-11-12 19:35:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda Dream 2018 ដែល​គេ​តែ​ងហៅថា អាសង់ ដែល​ចេញ​លក់​កាល​ពី​ចុង​ខែ​តុលា ក្នុង​តម្លៃ​​ប្រហែល ២២០០ដុល្លារ​ តម្លៃតាម​ហាង​នានា​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ។

គិត​មក​ដល់​ពេល​នេះ Honda Dream ហាក់​មិន​សូវ​មាន​ការ​​ប្រែ​ប្រួល​តម្លៃ​ប៉ុន្មាន​ទេ​ ហើយ​​​តម្លៃ​លើស​ពី​ពេល​ចេញ​ដំបូង​បន្តិច ​គឺ​មាន​តម្លៃប្រហែល ២២៥០ ដុល្លារ (តម្លៃ​យក​ពី​តាម​ហាង​​នៅ​ម្ដុំ​គិរីរម្យ)។

បើ​តាម​ការ​បញ្ជាក់​ពី​ម្ចាស់​ហាង​លក់​ម៉ូតូ​មួយ​កន្លែង​នៅ​ម្ដុំ​គិរីរម្យ​បាន​ប្រាប់ Sabay ថា ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​តម្លៃ​ម៉ូតូអាសង់ស៊េរី​ថ្មី​នៅ​មាន​តម្លៃ​ថ្លៃ​​ មក​ពី​តម្រូវ​ការ​របស់​អ្នក​ទិញ​​មាន​ច្រើន​ ហើយ​ចំនួន​នាំ​ចូល​មាន​កំណត់​ ទើប​ធ្វើ​ឲ្យ​តម្លៃ​មាន​ការ​ហក់​ឡើង​បន្តិច​។ ម្យ៉ាង​ទៀត​អាច​មក​ពី​ពុំ​ទាន់​ដាច់​ឆ្នាំ ២០១៧ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​លក់​ដំឡើង​ថ្លៃអាសង់០១៨ ដើម្បី​ងាយ​ស្រួល​លក់​ចេញ​ស៊េរី​ចាស់​ ០១៧។​​​​​

ចុចអាន​បន្ត៖

អត្ថបទ៖ ម៉េងងី

មតិយោបល់