• 2017-11-28 19:43:43
  • ព័ត៌មាន

Stops Near Me ចេញ​កំណែ​ថ្មី​អាច​ប្រើ​លើ IOS 11 បាន​ហើយ

  • 2017-11-28 19:43:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

App មួយ​ដែល​មាន​ឈ្មោះ​ថា Stops Near Me Phnom Penh Bus ដែល​បង្កើត​ឡើង​ដោយ Developer កញ្ញា ប្លុង ម៉ាលីពណ៌ បាន​ចេញ​កំណែ​ថ្មី​អាច​ប្រើ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ IOS 11 បានហើយ។

លក្ខណះ​ពិសេស​របស់​កម្មវិធី​ចំណត​រថយន្ត​ក្រុង​(Stop Near Me)៖

  • ជួយ​ផ្ដល់​ជា​សម្លេង​ញ័រ​ក្រើន​រំលឹក​នៅ​ពេល​ធ្វើ​ដំណើរ​ជិត​ដល់​ចំណត​ដែល​ត្រូវ​ចុះ
  • មាន​ផែនទី​ងាយស្រួល​មើល​ទីតាំង​របស់​ចំណត​ឡាន​ក្រុង​​គ្រប់​ខ្សែ​ទាំងអស់​ដែល​មាន​ក្នុង​ទីក្រុង
  • រាល់​ពេល​បើក​កម្មវិធី វា​​នឹង​លោត​ប្រាប់​ពី​ចំណត​ដែល​ជិត​បំផុត។
  • បង្ហាញ​ចំណត​ឡាន​ក្រុង​ទាំងអស់​ដែល​នៅ​ក្បែរ​ទីតាំង​របស់​អ្នក​ទាំង​អស់​គ្នា​
  • មាន​បង្ហាញ​ទិសដៅ​សម្រាប់​ដើរ​ទៅ​រក​គោលដៅ​ចំណត​ឡាន​ក្រុង​ណាមួយ
  • មាន​ពីរ​ភាសា​គឺ ភាសាខ្មែរ​និង​ភាសា​អង់គ្លេស៕

កម្មវិធី​ចំណត​ក្បែរ​ខ្ញុំ ឬ Stop Near Me ​បាន​​បង្កើត​​ឡើង​​​​តាំង​​ពី​​ខែ​​មីនា​​ឆ្នាំ​មុន មាន​ព័ត៌មាន​គ្រប់​ខ្សែ​និង​ចំណត​រថយន្ត​ក្រុងទាំងអស់ ពោល​គឺ​មាន​ ៣ ខ្សែ និង ១៨០ ចំណត​​ដែល​ខ្សែ​ទី ១ រត់​ពី​គីឡូ​ម៉ែត្រ​លេខ ៩ ដល់​ស្ពាន​ច្បារ​អំពៅ ខ្សែ​ទី​ ២ រត់​ពី​ផ្សារ​រាត្រី ដល់​ក្រុង​តាខ្មៅ និង​ខ្សែ​ទី ៣ រត់​ពី ផ្សារ​រា​ត្រី ដល់​ទីរួម​ខេត្ត​តាខ្មៅ​តែ​ម្ដង ដែល​អ្នក​ទាំង​អស់​គ្នា​អាច​ដោនឡូត​ប្រើ​បាន​ដោយ​មិន​គិត​ថ្លៃ។

អាច Download បាន​នៅ​ទី​នេះ

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ត៖

អត្ថបទ៖ ម៉េងងី

មតិយោបល់