• 2017-12-04 16:26:00
  • ព័ត៌មាន

រថយន្ត​អគ្គិសនី​ដំបូង​​របស់ Hyundai ប្រើ​ពេល ២៥ នាទី​សាក​ភ្លើង​បាន ៨០ ភាគរយ

  • 2017-12-04 16:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Hyundai បាន​បញ្ចេញ​រថយន្ត​​អគ្គិសនី​ម៉ូឌែល IONIQ Electric ជំនាន់​ដំបូង​ដែល​ដើរ​ដោយ​ថាមពល​អគ្គិសនី​ប្រើ​ពេល ២៥ នាទី​សាក​ភ្លើង​បាន​ដល់ ៨០ ភាគរយ​​ នៅ​ក្នុង​ពិព័រណ៍​ម៉ូតូ-រថយន្ត​ប្រចាំ​ឆ្នាំ​ក្នុង​ប្រទេស​ថៃ កាល​ពី​ដើម​ខែ​ធ្នូ​កន្លង​ទៅ។

IONIQ Electric កំពុង​សាក​ភ្លើង​

រថយន្ត​​ប្រភេទ​គ្រួសារ​ដ៏​តូច​ច្រឡឹង​នេះ បំពាក់​មក​ជាមួយ​កៅអី​អង្គុយ ៥ ផ្ទុក​អ្នក​ដំណើរ​បាន ៦ នាក់​មាន​ពោង​សុវត្ថិភាព ៧។

រថយន្ត​​អគ្គិសនី​ម៉ូឌែល IONIQ Electric ប្រភេទ​ទ្វារ​ប្រាំ​នេះ​ ​ប្រើ​ម៉ាស៊ីនប្រភេទ​ Electric កម្លាំង ១១៨ hp (៨៨ គីឡូវ៉ាត់)។ ចំណាយ​ពេល​ត្រឹម​តែ ២៥ នាទី​ អាច​សាក​ភ្លើង​បាន ៨០ ភាគរយ ប្រើ​​ថ្ម​ប្រភេទ Lithium-ion polymer (Li-Po) ផ្ដល់​ថាមពល​បាន ២៨ គីឡូវ៉ាត់​ម៉ោង កម្លាំង ៣៦០ វ៉ុល ល្បឿន​អតិបរមា​រត់​បាន ១៦៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង សន្ទុះ​ជាន់​ពី ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ចំណាយ​ពេល ១០ វិនាទី។

IONIQ Electric

បើ​តាម​ការ​បញ្ជាក់​ពី​ខាង​អ្នក​គ្រប់​គ្រង​ទីផ្សារ Hyundai ប្រទេស​ថៃ​និយាយ​ថា រថយន្ត​អគ្គិសនី​ Hyundai IONIQ នេះ​មាន​បី​ប្រភេទ​ផ្សេង​គ្នា​ដូចជា IONIQ Electric, Hybrid និង Plus-in hybrid។ ចំពោះ​តម្លៃ​ខាង​ក្រុមហ៊ុន​នៅ​មិន​ទាន់​អាច​បង្ហើប​បាន​នៅ​ឡើយ។ យ៉ាង​ណា​មិញ​ចំពោះ​តម្លៃ​នៅ​បរទេស​ដូច​ជា៖

. IONIQ Electric

  • Base Option ថ្លៃ​ប្រហែល ២ ៩៥០០ ដុល្លារ
  • Limited Option ថ្លៃ​ប្រហែល ៣២ ៥០០ ដុល្លារ

. IONIQ Hybrid

  • Hybrid Blue ថ្លៃ​ប្រហែល ២២ ២០០ ដុល្លារ​
  • Hybrid SEL ថ្លៃ​ប្រហែល ២៣ ៩៥០ ដុល្លារ
  • Hybrid Limited ថ្លៃ​ប្រហែល ២៧ ៥០០ ដុល្លារ​

. IONIQ Plus-in hybrid

  • មិន​ទាន់​ចេញ​លក់(ប្រភព​មិន​បញ្ជាក់​តម្លៃ)
រថយន្ត​អគ្គិសនី IONIQ Electric
IONIQ ទាំង​ ៣ ប្រភេទ

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អាន​បន្ត៖

អត្ថបទ៖ រក្សា

មតិយោបល់