• 2017-12-11 19:30:29
  • ព័ត៌មាន

មានអ្នកប្រកាស​​លក់​​​រថយន្ត Aston Martin SV12​ ឆ្នាំ ២០១៤ តម្លៃ​ជាង ៣០ មុឺន​ដុល្លារ​

  • 2017-12-11 19:30:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​​ចុង​​​សប្តាហ៍​មុន​នេះ​ មាន​ម្ចាស់​គណនី​មួយ​បាន​ប្រកាស​ដាក់​លក់​រថយន្ត​​ទំនើប​ Aston Martin ម៉ូឌែល Vintage SV12​ តម្លៃ​ជាង ៣០ មុឺន​ដុល្លារ​។

ម្ចាស់​គណនី​​ដែល​​បាន​ដាក់​លក់​រថយន្ត​ទំនើប​នេះបាន​បញ្ជាក់​ថា វា​​ជា​​ម៉ូឌែល Vintage SV12 ឆ្នាំ​ ២០១៤ ដែល​មាន​ផ្លាក​លេខ​ស្រាប់​ ជិះ​បាន​ប្រហែល​ជា ៨ ០០០ គីឡូម៉ែត្រ។

ការ​ប្រកាស​ដាក់លក់​រថយន្ត​ទំនើប​នេះ​ ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម Facebook នៅ​កម្ពុជា​ចាប់​អារម្មណ៍​ជា​ខ្លាំង​ ដោយ​បាន​​​ចែក​រំលែក​គ្នា​ជា​ច្រើន​នាក់ ថែម​ទាំង​បាន​សាក​សួរ​ដេញ​ដោល​គ្នា​ពី​គុណភាព​រថយន្ត​នោះ​ទៀត​ផង។

យ៉ាង​ណានៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​គោល​បំណង​ដែល​ម្ចាស់​គណនី​រូបនោះ បង្ហោះ​លក់​លើ​អនឡាញ​នេះ​ផង​ដែរ៕

Vintage SV12​ ដែល​ដាក់​លក់​អនឡាញ

អាន​អត្ថបទ​៖

អត្ថបទ៖ រក្សា

មតិយោបល់