• 2018-01-08 22:02:27
  • ផលិតផលថ្មី

A8 និង A8+ ២០១៨ កាមេរ៉ា​ភ្លោះ​ ដាក់​ឲ្យ​កម្មង់​ទិញ​ហើយ​ មើល​​ឲ្យ​ច្បាស់​សិន មុន​គិតគូរ

  • 2018-01-08 22:02:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung កម្ពុជា​​បាន​ប្រកាស​ចេញ​ម៉ូឌែល​ថ្មី​មួយ​ទៀតគឺ A8 និង A8+ ឆ្នាំ ២០១៨ ហើយ​ក៏​អនុញ្ញាត្តិ​​​ឲ្យ​​អ្នកគាំទ្រ​ដែល​ស្រលាញ់​ត្រកូល A អាច​ធ្វើការ​​កម្មង់​ទិញ​ទុក​មុន​ចាប់​ពី​ថ្ងៃ​ទី ៥ ដល់ ១៥ ខែ​មករា​ដើម​ឆ្នាំ​នេះ។ ឥឡូវ​ងាក​មក​មើល​ចំណុច​ពិសេសៗ​ដែល Samsung បាន​បន្ថែម​លើ​​​ស៊េរី A ថ្មី​នេះ។

ការ​រចនា​រូបរាង​

A8| A8+

ស្មាតហ្វូន​ធុន​កណ្ដាល​ត្រកូល A ទាំង​​ពីរ​ម៉ូឌែល​ចេញ​ឆ្នាំ​នេះ​ មាន​ការ​រចនា​រូបរាង​ខុស​ប្លែក​ពី​រាល់​ដង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ស្ដុក​តែ​ម្ដង ដោយ​សារ​វា​​បំពាក់​​មក​ជាមួយ​អេក្រង់​លាត​ស្ទើរ​ពេញ​តួខ្លួន​ជា​ប្រភេទអេក្រង់ Infinity Display ដំបូង​គេរបស់ Samsung ជាមួយ​ការផ្ទៃ​ខាងក្រោយ​ស្រោប​ដោយ​លោហៈធាតុ គ្មាន​ប៊ូតុង Home ទៀត​ផង​ពេល​កាន់​ទៅ​មាន​អារម្មណ៍​ថា ដូច​កាន់​សិស្ស​ច្បង S8 អីចឹង​ដែរ​។

កាមេរ៉ា

A8

ចំណុច​នេះ​អាច​ថា ទាក់​ចិត្ត​អ្នក​ប្រើ​ត្រកូល A មុន​គេ​ដោយ​សារ​ឆ្នាំ​នេះ​ ក្រុមហ៊ុន​បាន​បំពាក់​កាមេរ៉ា​​ខាង​មុខ​ដល់​ទៅ ២ គ្រាប់​ ភ្ជាប់​ជាមួយ​មុខងារ Live Focus ដោយ​មួយ​គ្រាប់​ទំហំ ១៦ មេហ្គាភិចស៊ែល កម្រិត Aperture f/1.9 និងមួយ​គ្រាប់​ទៀតទំហំ ៨ មេហ្គាភិចស៊ែល កម្រិត Aperture f/1.9 ដូចគ្នា។

កាមេរ៉ាភ្លោះ​មុខ​នេះ​រួមបញ្ចូលគ្នា ធ្វើឲ្យ​គុណភាព​រូប​ថត Selfie របស់​អ្នក​ប្លែក​​និង​ស្អាតជាងមុន ព្រោះវា​មាន​សមត្ថភាព​ថតព្រាលផ្ទៃខាងក្រោយបានល្អ និងសាច់រូបភាព​ភ្លឺម៉ត់​ច្បាស់​ ហើយវា​ក៏​ដើរ​តួ​ជា​ Sensor សម្រាប់​មុខងារ​ដោះ​សោរ​ដោយ​ស្គេន​មុខ​ផង​ដែរ។

ចំពោះ​កាមេរ៉ា​ខាង​ក្រោយត្រូវបាន​បំពាក់​មក​នូវស៊េនស័រកាមេរ៉ាទំហំ ១៦ មេហ្គាភិចស៊ែល ដែលចាប់រូបភាពនៅក្នុងទំហំ ១,៤ មៃក្រូន​ភិចស៊ែល និងមានកម្រិតពន្លឺ Aperture f/1.7 ដែលជាកម្រិតភ្លឺល្អសម្រាប់ការថតរូបភាពនៅ​ទីកន្លែង​មាន​ពន្លឺទាប។

កម្លាំង​ម៉ាស៊ីន

ត្បិត​ថា​ត្រកូល A ទាំង​ពីរ​​នេះមាន​ឈ្មោះ​​ជា​ស្មាតហ្វូនធុន​កណ្ដាល​ក្នុង​ចំណោម​ស្មាតហ្វូន​ដទៃ​ទៀត​របស់ Samsung ក៏​ពិត​មែន ប៉ុន្តែ​កម្លាំង​ម៉ាស៊ីន​វិញ​ក៏​​មិន​ចាញ់​គេ​​​ណាស់​ណា​ដែរ។ Galaxy ពីរម៉ូឌែល​នេះ​ខុសគ្នា​តែ​ទំហំ​អេក្រង់​ប៉ុណ្ណោះគឺ A8 ទំហំ ៥,៦​ អ៊ីញ A8+ ទំហំ ៦ អ៊ិញ​និង​បំពាក់​មក​ជាមួយ៖

  • អេក្រង់​ទំហំ​ ៦ អ៊ីញ​ ប្រភេទ​ Super AMOLED
  • ​អាច​បង្ហាញ​រូប​ក្នុង​កម្រិត​ 1080 x 2220 ភីកសែល
  • ដំណើរការដោយ Android Nougat 7.1.1
  • ប្រើ​បន្ទះឈីប​ប្រភេទ Exynos 7885
  • មាន CPU Octa-Core 64-bit មានល្បឿន 1.6 GHz
  • RAM ទំហំ 4GB និង 6GB សម្រាប់ម៉ូឌែល A8+
  • Memory ម៉ាស៊ីនទំហំ 32GB ឬ 64GB
  • មាន​រន្ធ​សម្រាប់​ដោត​មេមូរី​កាត​អាចបន្ថែមដល់ 256GB
  • A8 មានថ្មទំហំ 3,000 mAh និង A8+ មានថ្មទំហំ 3,500 mAh ហើយប្រើប្រាស់រន្ធសាកថ្ម USB-C
  • មាន​បំពាក់​បច្ចេកវិទ្យា​កម្រិត​ការពារ​ទឹក​ IP68
  • កន្លែង​ស្កេន​ម្រាម​ដៃ​នៅ​ខាង​ក្រោយ

តម្លៃ

A8

ចំណុចនេះ​​ក៏​​ធ្វើឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​​មិន​ស្ទើរ​ដែរ​ ព្រោះ​ជា​ធម្មតា Galaxy ​ត្រកូល A ចេញ​រាល់​ឆ្នាំ​មិន​ដែល​លើស​ពី ៣០០ ដុល្លារ​នោះ​ទេ ប៉ុន្តែ​ដោយ​ឡែក​ឆ្នាំ​នេះ Samsung ដាក់​តម្លៃ​កម្មង់​ទិញ​ទុក​មុន​ជា​មួយ​តម្លៃ Galaxy A8 ៤៥៩ ដុល្លារGalaxy A8+ តម្លៃ ៥៥៩ ដុល្លារ

ត្បិត​តែ​តម្លៃ​នេះ​រាង​ខ្ពស់​បន្តិច​មែន​ តែបើ​ក្រឡេក​មើល​សមត្ថភាព​វិញ​ក៏​សាកសម​គ្នា​ដែរ ព្រោះ​វា​បាន​បំពាក់​បន្ថែម​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ជាង​មុន នឹង​បច្ចកវិទ្យា​ថ្មី​ជាង​មុន​លើ​ស្មាតហ្វូន​ត្រកូល​ A ស៊េរី​ឆ្នាំ ២០១៨ នេះ​​៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អត្ថបទ៖ រក្សា

មតិយោបល់