
- 2017-12-13 20:44:08
- ព័ត៌មាន
មិនធម្មតាទេ ស្ថាបនិក Codingate ទើបឈ្នះពានមួយទៀតពីម៉ាឡេស៊ី
- 2017-12-13 20:44:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតាទេ ស្ថាបនិក Codingate ទើបឈ្នះពានមួយទៀតពីម៉ាឡេស៊ី
ចន្លោះមិនឃើញ
កម្មវិធី Asean Rice Bowl Startup Awards ដែលបានធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ទើបនឹងរកឃើញជយលាភីតាមផ្នែកនីមួយៗ កាលពីម្សិលមិញ ក្នុងនោះលោកសុខ សុភមង្គល បានឈ្នះពានដ៏សំខាន់មួយ ក្នុងចំណោមជយលាភីដទៃទៀត។
លោកសុខ សុភមង្គល ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Codingate បានឲ្យដឹងថា ក្នុងចំណោមពានជយលាភីទាំង ១៤ លោកត្រូវបានគណៈកម្មការជ្រើសរើសជាបេក្ខជន Top 10 លើផ្នែកស្ថាបនិកល្អបំផុតប្រចាំឆ្នាំ ២០១៧ (Founder of the year) ក្នុងកម្មវិធី Asean Rice Bowl Startup Awards។
លោកថា ការទទួលពានរង្វាន់នេះគឺជាមោទនភាពថ្មីមួយទៀត បន្ថែមជោគជ័យដែលលោកបានសម្រេចបានកន្លងមក។
ស្ថាបនិកវ័យក្មេងរូបនេះក៏ធ្លាប់បានឈ្នះម្ដងដែរនៅស្រុកខ្មែរក្នុងកម្មវិធី Cambodia Rice Bowl Startup Awards ដែលកាលនោះឈ្នះពានផ្ទាល់ខ្លួនចំនួនមួយគឺពាន Founder of the Year។ ចំណែកកម្មវិធីសុខក្រម បានឈ្នះពានពីរគឺ Best Startup of the Year និង Best Life Sciences / Medtech Startup។
ទស្សនាវីដេអូខាងក្រោម៖
កម្មវិធីដែលមានបុគ្គលបច្ចេកវិទ្យាក្នុងស្រុកល្បីៗ និងអ្នកធ្វើគំរោង Startup មកពីបណ្ដាប្រទេសអាស៊ាននេះ មានអ្នកឈ្នះពានតាមផ្នែកផ្សេងៗជាច្រើនដូចជា៖
កម្មវិធីពានរង្វាន់ Rice Bowl Startup គឺជាកម្មវិធីប្រកួតពានរង្វាន់ថ្នាក់តំបន់មួយ ដែលប្រារព្ធឡើងដោយស្មារតី នវានុវត្តន៍ និងសហគ្រិនភាពក្នុង Startup Ecosystem ទូទាំងប្រទេសអាស៊ាន។ បេសកកម្មរបស់កម្មវិធីនេះ គឺជាការប្រមូលផ្ដុំសហគមន៍ Startup ថ្មីៗ ដែលផ្ដល់នូវដំណោះស្រាយសម្រាប់សហគមន៍ និងអាចមានវិសាលភាពគ្របដណ្តប់ក្នុងតំបន់៕
អានបន្ត៖