
- 2017-12-15 01:53:54
- ព័ត៌មាន
Audi ទាត់ចោលគម្រោងលក់ Ducati ទោះគេឲ្យថ្លៃ ១,១ ប៊ីលានដុល្លារ
- 2017-12-15 01:53:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Audi ទាត់ចោលគម្រោងលក់ Ducati ទោះគេឲ្យថ្លៃ ១,១ ប៊ីលានដុល្លារ
ចន្លោះមិនឃើញ
លោក Rupert Stadler នាយកប្រតិបត្តិរបស់ Audi បានប្រកាសតាមទីភ្នាក់ងារព័ត៌មាន Reuter យ៉ាងច្បាស់ថា ក្រុមហ៊ុនរបស់លោក សម្រេចទាត់ចោលគម្រោងលក់សង្វាក់ផលិតកម្មម៉ូតូស្ព័រ Ducati ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ១,១ ប៊ីលានដុល្លារ។
គម្រោងលក់ Ducati នេះ កើតឡើងក្នុងឆ្នាំ ២០១២ ខណៈ Volkswagen ដែលជាមេសម្ព័ន្ធរបស់ Audi និង Ducati ត្រូវការបង្កើនខ្ទង់ចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីទូទាត់ថ្លៃសំណងដល់អតិថិជនដែលប្រឈមបញ្ហាបច្ចេកទេសរបស់រថយន្ត Volkswagen។
ប៉ុន្តែគម្រោងនេះ នៅតែលក់មិនចេញ ហើយមកដល់ពេលនេះស្របពេលនឹងកំណើនលក់ផលិតផលក្រុមហ៊ុនបុត្រសម្ព័ន្ធស្ទើរទាំងអស់របស់ Volkswagen ទើបនាយកប្រតិបត្តិរបស់ Audi ប្រកាសទាត់ចោលតែម្ដង៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទបន្ទាប់